CamNews

ព័ត៌មានជាតិ 

ពាណិជ្ជកម្ម កណ្តុរ លក់ចេញ ទិញចូល ឬ "សាច់កណ្តុរ ឆ្ងាញ់ជាងសាច់ជ្រូកទៀត" ល្បីអស់ទាស់ លើទំព័រ ប៊ីប៊ីស៊ី

ភ្នំពេញ៖ យោងទៅតាមគេហទំព័រ របស់ទីភ្នាក់ងារព័ត៌មាន BBC ដ៏ល្បីល្បាញរបស់អង់គ្លេស ដែលបានចេញផ្សាយ នៅកថ្ងៃទី ២៤ខែសីហាឆ្នាំ ២០១៤ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការធ្វើអាជីវកម្មសត្វកណ្តុរនោកម្ពុជា។ BBC បានឲ្យដឹងថា ការប្រមូលផលពិសេសមួយ កំពុងតែដំណើរការនៅក្នុងវាលស្រែ នៃប្រទេសកម្ពុជា ដែលជាទីកន្លែងកណ្តុរចំនួន១០ក្បាល ក្នុងចំណោមកណ្តុររាប់ពាន់ក្បាល ត្រូវបានជាប់អន្ទាក់ជារៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារនាំចេញ ឲ្យមានការកើនឡើន ចំពោះសាច់កណ្តុរស្រែនេះ។

កណ្តុរត្រូវបានមនុស្សនៅក្នុងសង្គមជាតិជាច្រើនចាត់ទុកថា ជាសត្វដែលផ្ទុកទៅដោយជម្ងឺជាច្រើន ប៉ុន្តែកណ្តុរស្រែ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍តូចមួយនេះវិញ ត្រូវបានគេចាត់ទុកថា មានរសជាតិឆ្ងាញ់ និងធ្វើឲ្យមានសុខភាពល្អ ដោយសារតែរបៀបរបបរស់នៅ និង ចំណីអារហារចិញ្ចឹមសរីរាង្គដ៏សំបូរបែប របស់កណ្តុរទាំងនោះ។

រដូវកាលចាប់កណ្តុរស្រែបានឈានដល់ចំណុចកំពូល ក្រោយពេលការប្រមូលផល ច្រូតកាត់ស្រូវ រួចក្នុងខែមិថុនា និងខែកក្កដា នៅពេលកណ្តុរស្រែ មានចំណីតិចតួចក្នុងតំបន់ វាលស្រែដាច់ស្រយាល របស់ខេត្តកំពង់ចាម ដែលស្ថិតនៅចម្ងាយ ប្រហែលជា៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

លោក ឈឿន ឆីម អាយុ៣៧ឆ្នាំ ជាកសិករម្នាក់នៅក្នុងតំបន់នោះ បាននិយាយថា ការខ្វះខាតអាហារនេះ គាប់ជួនជាមួយរដូវភ្លៀង បានចូលមកដល់ ដែលបង្ខំឲ្យសត្វកណ្តុរ ឡើងមកលើដីច្រើនជាងមុន ហើយចូលទៅក្នុងអង្គប់កណ្តុរ (ឧបករណ៍ម្យ៉ាងស្រាប់ចាប់កណ្តុរ) ចំនួន១២០ ដែលគាត់បានដាក់រៀងរាល់ល្ងាច។

ឆីម និងយាយថា កណ្តុរស៊ីអាហារខុសៗគ្នា ហើយកណ្តុរស្រែស៊ីចំណីខុសប្លែកពីកណ្តុ រធម្មតាខ្លាំងណាស់។ ឆីមពន្យល់ទៀតថា ចំណង់អាហាររបស់កណ្តុរស្រែ វាខុសពីកណ្តុរស្រុកដែលលោកចាត់ទុកថា មិនសមយកមកដាក់ក្នុងឆ្នាំងចម្អិនអាហារទេ។ កណ្តុរធម្មតាកខ្វក់ ហើយមានជម្ងឺសើរស្បែក អីចឹងហើយទើបពួកយើងមិនចាប់វា។

លោក ឆីម បន្តថា យប់ណាល្អ គាត់អាចចាប់កណ្តុរបានដល់ទៅ ២៥គីឡូក្រាម។ ក្រោយពេល រដូវច្រូវកាត់រួម កណ្តុរ មិនមានអាហារស៊ីច្រើនទេ ដូច្នេះវាជាពេលវេលាល្អសម្រាប់ចាប់វា ។ ការនិយាយរបស់ លោក ឆីម យ៉ាងដូច្នេះ នៅពេលដែលគាត់ លើកទ្រុងដែកដាក់កណ្តុរ ពេញជាច្រើនទ្រុង ចុះពីម៉ូតូ នៅឯផ្ទះឈ្មួញរកស៊ីកណ្តុរក្នុងតំបន់ម្នាក់។ ឆីម និយាយថា បើទោះជាសាច់កណ្តុរមាន រសជាតិដូចសាច់ជ្រូកមែន តែគាត់មិនចូលចិត្ត ទទួលទានជាអាហារទេ។

លោក ចីន ចន អាយុ៣៦ឆ្នាំ បាននិយាយពេល កំពុងទម្លាក់ទ្រុងកណ្តុរដើម្បីថ្លឹង និងវេចខ្ចប់សារជាថ្មីដើម្បីធ្វើការនាំចេញនោះថា «យើងលក់កណ្តុរដើម្បី យកលុយមកទិញត្រី ទទួលទានជំនួសវិញ។ ការចាប់កណ្តុររស់របស់ពួកគេ សរុបទាំងអស់ ប្រមាណ ២០០គីឡូក្រាម ក្នុងមួយព្រឹក ហើយនាំចេញផ្តាច់មុខ ទៅប្រទេសវៀតណាម»។

ឆេង អាន អាយុ ២២ឆ្នាំ និយាយនៅពេលគាត់រៀបចំម៉ូតូសម្រាប់ ធ្វើដំណើរក្នុងរយៈពេល៤ម៉ោង ឆ្លងកាត់ផ្លូវ ដីហុយ និងមានជង្ហុកដើម្បី ដឹកជញ្ជួនកណ្តុរទៅកាន់ព្រំដែនវៀតណាមថា សាច់កណ្តុរអាច អាំង បំពង ស្ងោរ ស្លក៏បាន ។ គាត់និយាយថា «កណ្តុរថ្លៃខ្លាំងណាស់ នៅក្នុងប្រទេសវៀតណាម តែថោកណាស់នៅក្នុងប្រទេសកម្ពុជា ហើយសាច់របស់វាពិតជាឆ្ងាញ់ ហើយអាចធ្វើម្ហូបបានច្រើនយ៉ាង»។

ក្នុងរដូវកាលចាប់កណ្តុរកើនឡើងខ្ពស់ អ្នកជួញដូរកណ្តុរ ម្នាក់ឈ្មោះ សាំង សំបូរ អាយុ៤៦ឆ្នាំ បាននាំកណ្តុរចេញឡើងដល់២តោន រៀងរាល់ព្រឹក ទៅប្រទេសវៀតណាម។ ក្នុងរយៈពេល១៥ឆ្នាំ ចុងក្រោយនេះ ជំនួញរបស់អ្នកស្រី បានកើនឡើងស្ទើស្មើដប់ដង។

អ្នកស្រីបន្តថា «សាច់កណ្តុរដំបូងឡើយ លក់បាន តិចជាង ២០ភាគរយ បើគិតជាតម្លៃក្នុងមួយគីឡូក្រាម បច្ចុប្បន្នអ្នកស្រី រកចំណូលបាន ២,៥០ដុល្លារ ក្នុងមួយគីឡូក្រាម ហើយតម្រូវការសាច់កណ្តុរកើនឡើងជារៀងរាល់ឆ្នាំ»។ ដូចជាប្រជាជនកម្ពុជា ភាគច្រើនដែរ អ្នកស្រី សំបូរ ជាទូទៅមិនបរិភោគ សាច់កណ្តុរទេ បើទោះ ជាអ្នកស្រីជាអ្នកជឿខ្លាំងជាងគេថា សាច់កណ្តុរពិតជា មានសុវត្ថិភាព១០០% សម្រាប់ការទទួលទាន របស់មនស្ស៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh