ព័ត៌មានកីឡា៖ មានបណ្ដាក្លឹបជាច្រើនក្នុងទឹកដីអង់គ្លេស បានកំពុងតែប្រជែងគ្នាចាប់អារម្មណ៍ដំណើរទីផ្សារផ្ទេរចេញរបស់កីឡាករ ខ្សែការពារជនជាតិអេស្ប៉ាញ ឈ្មោះថា Marc Bartra ដែលលេងឲ្យក្រុម Barcelona។រហូតមកទល់ពេលនេះ កីឡាករបានលេចឮដំណឹងថា គ្រោងនឹងចាកចេញពីក្រុមក្នុងពេលឆាប់ៗខាងមុខនេះក្នុងតម្តៃខ្លួនប្រកាស តែ ១២ លានផោនតែប៉ុណ្ណោះ ។
ខ្សែការពារក្រុម Barcelona វ័យ២៤ឆ្នាំត្រូវបានភ្នាក់ងារទីផ្សារកីឡាករ Javier Diaz បានអះអាងថា កីឡាករពិតជាសប្បាយចិត្ដនឹងឈរជើងជាមួយ ក្រុម Barcelona ផងដែរ ប៉ុន្ដែបើមានក្រុមណាពេញចិត្ដត្រូវការ នោះកីឡាករនឹង ផ្ទេរចេញជាមិនខាន ហើយម្យ៉ាញវិញទៀត កីឡាករនៅក្នុងទឹកដី Nou Camp មិនសូវជាមានឱកាសប្រកួតនោះទេ។
Javier Diaz បានទទួចទៀតថា កាលពីដំបូងឡើយ Marc Bartra បានប្រកាសចង់ចាកចេញពីក្រុម រួចម្ដងហើយក្នុងតម្លៃខ្លួនតែ ៨ លានផោនតែប៉ុណ្ណោះ ប៉ុន្ដែពេលនេះឡើងដល់ ១២លានផោនហើយ ហើយក៏នឹងឡើងលើសពីនេះផងដែរ អាចដល់ទៅ ២២លានផោន នៅខែក្រោយនេះ ។ ដូច្នេះប្រសិនជាក្រុមណាមានចំណាប់អារម្មណ៍ គួរប្រញាប់ទាក់ទងចរចា។
យោងតាមបង្ហាញរបស់គេហទំព័របានឲ្យដឹងថា មានក្រុម ចំនួន ៤ ក្នុងទឹកដីអង់គ្លេសដែលកំពុងតែចាប់អារម្មណ៍ខ្លាំង គឺ Tottenham, West Ham, Liverpool នឹង Southampton ប៉ុន្ដែនៅមិនទាន់បង្ហាញលទ្ធផលជាផ្លូវការនៅឡើយទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ london24