CamNews

មិនគួរឲ្យជឿ 

មូលដ្ឋានចិញ្ចឹមឆ្កែចចកធំបំផុតនៅចិន ក្លាយជាទីចាប់អារម្មណ៍ របស់ក្រុមមនុស្ស

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាន
បរទេស អោយដឹងថា បុរសម្នាក់ មានឈ្មោះ Yang  Changsheng វ័យ ៦៨ ឆ្នាំជាពលរដ្ឋ
មកពីតំបន់ស្វ័យយ័ត Xinjiang Uygur ប្រទេសចិន  បានចាប់ផ្តើមចិញ្ចឹមសត្វកំណាចស៊ី
សាច់ជាអាហារ ពោលគឺ សត្វឆ្កែចចក កាលពី  ៦ ឆ្នាំមុន​ តែគ្មាននរណាម្នាក់  បានយល់
ស្របនឹងយោបល់របស់គាត់នោះទេ។

ក៏ប៉ុន្តែ លោក Yang បានចាប់ផ្តើមចូលចិត្ត និងស្រឡាញ់សត្វប្រភេទនេះ នៅពេលដែល
គាត់បានទៅលេងផ្ទះមិត្តភក្កិរបស់គាត់ដែលមានកូនចចកតូច កាលពីឆ្នាំ ២០០៧ ។ នា
ពេលនោះ មិត្តភក្កិរបស់គាត់  ក៏បានអោយកូនចចកតូច    មកគាត់ចិញ្ចឹមតែម្តង​ ។ លុះ
ក្រោយមក គាត់ក៏បានចូលចិត្ត  និង ស្រឡាញ់សត្វប្រភេទនេះ រហូតដល់បច្ចុប្បន្ន តែអ្វី
ដែលធ្វើអោយមានភាពភ្ញាក់ផ្អើល    នោះគឺថា គាត់មានឆ្កែចចកដល់ទៅ ៨០ ក្បាល ឯ
ណោះ។

គាត់បានគូសបញ្ជាក់អោយដឹងថា  តាមពិតទៅ ឆ្កែចចកវាពិតជាឆ្លាត  និងមានភក្តីភាព
បើសិនណាយើងមានការយកចិត្តទុកដាក់ចិញ្ចឹមវាបានយ៉ាងល្អនោះ ។  គួររំឭកផងដែរ
ថា កាលពីអំឡុងឆ្នាំ ២០០៨    ​   ដោយហេតុតែលោក បានចិញ្ចឹមឆ្កែចចកដល់ទៅ ៨០
ក្បាល នៅលើផ្ទៃដីជាង     ២០  ហិចតានោះ  លោក Yang  ក៏បានដាក់ពាក្យស្នើសុំសិទ្ធ
ស្របច្បាប់ក្នុងការចិញ្ចឹមសត្វទាំងនេះ។

បច្ចុប្បន្ននេះ ផ្ទៃដីកសិដ្ឋាន ក៏ដូចជា កន្លែងដែលលោកបានចិញ្ចឹមឆ្កែចចកទាំងនេះបាន
ក្លាយជាមូលដ្ឋាន     ចិញ្ចឹមឆ្កែចចកដ៏ធំជាងគេ   នៅក្នុងប្រទេសចិន  ខណៈពេលដែល
លោក Yang បានបង្កើតនូវរមណីយដ្ឋានលំហែរកាយ សិប្បនិម្មិតមួយផងដែរ ពោល គឺ
ជាទីកន្លែងដែលក្រុមមនុស្ស      ក៏ដូចជាភ្ញៀវទេសចរ  អាចមកទស្សនាកំសាន្តឆ្កែចចក
ទាំងនេះបាន ក៏ដូចជាជាវ រោម ធ្មេញ និងរូបសំណាកឆ្កែចចកបានផងដែរ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily


Tags: wolf man a man live with 80 wolves 80 wolves china Wild Wolf Valley