CamNews

ព័ត៌មានអន្តរជាតិ 

បំពង់នាំចេញ​ ឧស្ម័នរបស់ ប្រទេស​​​​ យេម៉ែន ត្រូវបានផ្ទុះ

សាណា,(ស៊ិនហួ)៖ យោងតាមក្រុមហ៊ុន ឧស្ម័នធម្មជាតិរាវ (LNG) បាននិយាយឲ្យដឹងថា បំពង់
នាំចេញ ឧស្ម័នរបស់ ប្រទេសយេម៉ែន ដែលភ្ជាប់ប្លុកឧស្ម័ន ធម្មជាតិរាវយ៉ាងសំខាន់ ទៅកាន់ស្ថា
នីយ៍ទីក្រុងកំពង់ផែ Balhaf នៅលើឈូងសមុទ្រអាដែន ត្រូវបានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ
នេះ។

ក្រុមហ៊ុនឧស្ម័នធម្មជាតិរាវរបស់ប្រទេសយេម៉ែន បាននិយាយឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានទទួលដោយទីភ្នាក់សារព័ត៌មានចិនស៊ិនហួ ថា «ការបំផ្លិចបំផ្លាញនេះបាន កើតមានឡើង
នៅ ពាក់កណ្តាលយប់នៅចំងាយ១៧៣គីឡូម៉ែតពីភាគខាងជើងនៃ ទីក្រុងកំពង់ផែ Balhaf»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ប្រជាជនដែលរស់នៅក្នុងសង្កាត់
Jarden ឋិតនៅភាគអាគ្នេយ៍នៃខេត្ត Shabwa បាននិយាយថា ការផ្ទុះនេះវាមានកំលាំងខ្លាំង ដែលធ្វើ
ឲ្យមនុស្សជាច្រើន នៅក្បែរនោះ ដកដង្ហើមស្ទើរមិនរួច។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឧស្ម័នធម្មជាតិរាវដែលគ្រប់គ្រងដោយប្រទេសបារាំង បានទទួលរងនូវ
ការ វាយប្រហារម្តងហើយម្តងទៀតនៅលើបណ្តាញនាំចេញឧស្ម័ន។ ក្រុមហ៊ុនមួយនេះ បានបន្តការ
នាំចេញនូវឧស្ម័ននៅចុងខែនេះ ក្រោយពេលដែលបំពង់នាំប្រេង ត្រូវបានជួសជុលក្រោយពេល ដែល
មានការវាយប្រហារលើកមុនកាលពីថ្ងៃទី៣០ ខែតុលា៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ