CamNews

តារា 

Angel Di Maria ភ័យឡើងបះសក់ ខណៈមានក្រុមចោរ ចូលប្លន់ក្នុងផ្ទះ កំពុងទទួលទាន អាហារ

ព័ត៌មានកីឡា៖​ កីឡាករ ថ្លៃរបស់  Man United ទទួលរងការភ័យខ្លាចយ៉ាងបះសក់ ខណៈពេលកំពុង ទទួល​​ទានអាហារពេលល្ងាចជាមួយគ្រួសារ ក្នុងផ្ទះត្រូវបានក្រុមចោរ វាយលុកចូលប្លន់។​

យោងតាមការចុះផ្សាយរបស់គេហទំព័រអន្ដរជាតិ បានឲ្យដឹងថា កីឡាកររបស់ Man United ឈ្មោះ Angel Di Maria បានត្រូវក្រុម ចោរមួយក្រុម ចូលឈ្លានពាន ប្លន់យកទ្រព្យសម្បតិ្ដ ខណៈដែល កីឡាករ ព្រមទាំង សមា​​ជិកគ្រួសាកំពុងទទួលទាន អាហារពេលល្ងាច នៅបរិវេណក្នុងផ្ទះរបស់កីឡាករ។ ហេតុកាណ៍មួយនេះ​បាន​លងបន្លាចដល់ កីឡាករព្រមទាំងគ្រួសារ ប៉ុន្ដែមិនមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ។​ 

ប្រភព័ត៌មានបានងបន្ដទៀតថា ហេតុការណ៍មួយនេះ​ បានកើតឡើងក្រោយ ពីកីឡាករទៅចូលរួមប្រកួត ជា​មួយ​ក្រុម ហើយទទួលបានជ័យ​ជំនះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ibtimes 


Tags: Sport News Manchester United Angel Di Maria