មានអ្នកគ្រូម្នាក់ តែងតែដាក់កិច្ចការនៅផ្ទះ ឱ្យសិស្សធ្វើ ជារៀងរាល់ថ្ងៃ ដើម្បីឱ្យពួកគេ រៀន
ពូកែ និង ឆ្លាតវៃ។ ប៉ុន្តែ មានសិស្សម្នាក់ ឈ្មោះសារិន តែងតែ រកល្បិចគ្រប់បែបយ៉ាង
ដើម្បីគេចវេះ ពីកិច្ចការសាលា ដែលអ្នកគ្រូ ដាក់ឱ្យ។
ព្រឹកថ្ងៃមួយ នៅក្នុងថ្នាក់រៀន អ្នកគ្រូ បានសួររក កិច្ចការសាលា ដែលបានដាក់ឱ្យសិស្ស
ធ្វើនៅផ្ទះ។ សិស្សទាំងអស់ យកកិច្ចការ ដែលខ្លួនធ្វើរួច ទៅដាក់លើតុ ជូនគាត់។ អត់តែ
សារិនម្នាក់ទេ។
អ្នកគ្រូ៖ សារិន! ឯណា កិច្ចការផ្ទះ របស់កូនឯង?
សារិន៖ បាទ! ឆ្កែខ្ញុំ ស៊ីបាត់អស់ហើយ!
អ្នកគ្រូ៖ សារិន! អ្នកគ្រូ បង្រៀន អស់ ១៥ឆ្នាំហើយ កូនឯង គិតថា និយាយកុហក អ្នក
គ្រូ បានឬ?
សារិន៖ ឆ្កែខ្ញុំ ស៊ីមែន! អ្នកគ្រូ! ខ្ញុំ ហ៊ានស្បថ ដំបូងវាអត់ស៊ីទេ តែក្រោយមក ខ្ញុំដាក់
សាច់មាន់ នៅលើក្រដាសកិច្ចការនៅផ្ទះ របស់អ្នកគ្រូ បញ្ឆោតវា ទ្រាំមិនបាន វាក៏ស៊ីទៅ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke