បន្ទាប់ពីរយៈពេល ១៨ ឆ្នាំនៃការថែទាំ ស្ដ្រីនៅអាមេរិកម្នាក់ាបានក្លាយជាម្ចាស់កម្មសិទ្ធិនៃ
ក្រចកដែលមានប្រវែងដល់ទៅ ៦,១ម៉ែត្រ។ លទ្ធផលនេះបានជួយអោយនាងមានឈ្មោះ
នៅក្នុងបញ្ជីឯតទគ្គកម្មពិភពលោកជាមួយនឹងតំណែង"អ្នកមានក្រចកដៃទាំងអស់វែងជាង
គេក្នុងលោក"។

អ្នកចម្រៀង Chris Walton អាយុ ៤៥ឆ្នាំ នៅ
Las Vegas រដ្ឋ
Nevada ប្រទេស អាមេរិក
បង្ហាញរាងជាមួយនឹងក្រចកដៃវែងគួរចាប់អារម្មណ៍។

Chris Walton បានចាប់ផ្ដើមថែទាំ និងរក្សាក្រចកតាំងពី ១៨ឆ្នាំមុនរហូតមកទល់នឹង
ពេលនេះ។

Chris Walton បានអោយដឹងថា ការចិញ្ចឹមក្រចកក៏ដូចទៅនឹងការទុកសក់ ឬ
ពុកមាត់វែង។

សៀវភៅឯតទគ្គកម្មពិភពលោកឆ្នាំ ២០១២ បានទទួលស្គាល់ Walton ថាជាអ្នកមាន
ក្រចកដៃទាំងអស់វែងជាងគេនៅក្នុងពិភពលោក។
Chris Walton ថ្លែងថា ខ្លួនអាចធ្វើអ្វីៗបានដូចធម្មតា...

តាំងពីការធ្វើសក់...

រហូតដល់ការដាំស្លរ...

និងតែងខ្លួនជាដើម....

បច្ចុប្បន្ន ប្រវែងសរុបនៃក្រចករបស់នាងបានឡើងដល់ ៦,១ម៉ែត្រ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM