កណ្តាលៈ ស្ត្រីម្នាក់បានធ្វើអត្តឃាត ដោយយកកាំបិតបុ័ងតោ អាករសម្លាប់ខ្លួនឯង ដោយសារតែតូចចិត្តនឹងជំងឺ របស់ខ្លួន ដែលឈឺអស់រយៈពេលជា យូរមកហើយនោះ មើលមិនជា។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៧ និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ស្ថិតនៅចំណុច រោងបាយ ផ្ទះឈ្មោះ ប៉ាក់ ឡៃសន ភេទស្រីនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខឹម អឿន ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅអចិន្ទ្រៃយ៍ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរ កសិករ បានយកកាំបិតបុ័ងតោ អាករសម្លាប់ខ្លួនឯង ដោយសារតែតូចចិត្តនឹងជំងឺ របស់ខ្លួន ដែលឈឺអស់រយៈពេលជាយូរ មើលមិនជា។
ប្រភពដដែលបានបន្តថាទៀតថា ជនរងគ្រោះបានមកស្នាក់នៅជាមួយឈ្មោះ ប៉ាក់ ឡៃសន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិកើតហេតុ ដែលជាដន្លងនឹងគ្នា ដើម្បីព្យាបាលជំងឺដែលឈឺ រាំរៃអស់រយះពេលមួយខែកន្លះ មកហើយ ។ ហើយកន្លងមក ជនរងគ្រោះតែងតែនិយាយប្រាប់អ្នក ជិតខាង និងកូនៗថាខ្លួនមិនចង់រស់ទេ ម្វាស់ផ្ទះ ក៏ជួយអង្វរណាស់ដែរ ជាពិសេសកាលពីយប់ម៉ិញនេះតែម្តង ។ លុះនៅវេលាកើតហេតុខាងលើ ម្ចាស់ផ្ទះឈ្មោះ ប៉ាក់ ឡៃសន មកពីចំការ វិញក៏បានឃើញជនរងគ្រោះ ដួលស្លាប់នៅផ្ទះបាយ ដោយមានឈាមជាច្រើន និងមានកាំបិតបុ័ងតោ នៅក្រោមជើងស្តាំជនរងគ្រោះ ។ បន្ទាប់មកឈ្មោះ ប៉ាក់ ឡៃសន ក៏បានទូរស័ព្ទហៅកូនៗមក និងប្តឹងដល់សមត្ថកិច្ចតែម្តង ។
ក្រោយពីការិយាល័យច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការពិនិត្យរួច បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត ដោយយកកាំបិតបុ័ងតោអាករសម្លាប់ខ្លួនឯង មែន៕