ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ស្រស់សោភា អ្នកនាង តាំង គឹមចាំង ហៅ ប៊ីរីយ៉ា បានលាចាកភាពក្រមុំ ក្លាយជាភរិយាស្របច្បាប់របស់លោក កាំង ហៃឡេង ដែលជាកូនកំលោះមុខដូចកូនកាត់ចិន ។ មង្គលការ របស់ ប៊ីរីយ៉ា ជាមង្គលការអ្នកសិល្បៈម្នាក់ ជាប់ចំណាត់ថ្នាក់ខាងសាមញ្ញៗ ព្រោះនាងបានប្រារព្ធពិធីនេះ នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល កន្លែងដែលគេស្ទើរ តែឈប់ជួលរៀបការទៅហើយ ។ ចំណែកឯការតុបតែងរោងវិញ សាមញ្ញលែងនិយាយ ព្រោះនាង មិនបានប្រើប្រាស់សំភារៈអ្វី ហ៊ីហារ ឲ្យសមឈ្មោះជាតារាល្បីជួរមុខឡើយ ។
បើក្រឡេកមើលពីជីវភាព របស់ប៊ីរីយ៉ា ថ្វីត្បិតតែជាតារាល្បីជួរមុខ តែមិនមានអ្វីជាដុំកំភួនឡើយ ពោលនាងហាក់មិនទទួល ការឧបត្ថម្ភពី នរណាសោះ ទើបរស់ក្នុងជីវភាពសាមញ្ញ សូម្បីតែឡានល្អជិះក៏គ្មាន ។ ប៊ីរីយ៉ា សំរេចចិត្តចូលរោងការ ជាមួយមនុស្សនាងស្រលាញ់ មិនគិតរឿង លុយកាក់អ្វីឡើយ ។
ប៊ីរីយ៉ា បាននិយាយថា នាងបានស្រឡាញ់គ្នា ជាមួយប្ដី១ឆ្នាំកន្លះហើយ ដែលជួបគ្នាដំបូង នៅកន្លែងតែគុជមួយកន្លែងដោយសារមិត្តម្នាក់ បានណែនាំឲ្យស្គាល់គ្នា និងក្រោយៗមក ក៏ស្វែងយល់ចិត្តគ្នា រហូតឈានចូលមកដល់ថ្ងៃមង្គលការនេះ ។ ប៊ីរីយ៉ា បានសរសើប្ដីថា ជាបុរសល្អម្នាក់ មិនដែលដាក់សំពាធឲ្យនាង ទោះជាតារា និង យល់កាលៈទេសៈ ទើបធ្វើឲ្យនាង សម្រេចចិត្តរើសយកលោក ធ្វើជាប្ដីពេញសិទ្ធិតែម្ដង ។
សម្រាប់មហាជនវិញយល់ថា ប៊ីរីយ៉ា ហាក់មិនជ្រួលជ្រើម តាមអំណាចនៃទឹកប្រាក់ ដូចតារាខ្លះ គ្រាន់តែមានមុខមានមាត់បន្តិច ក៏ស្រវាយក ប្ដីអ្នកមាន ដើម្បីស្រួលដេកស៊ី មិនចាំបាច់ប្រឹងប្រែង ធ្វើការនាំហត់ ។ តែបើក្រឡេកមើលស្វាមី ប៊ីរីយ៉ា ទោះជាកូនកាត់ចិន តែជីវភាពមិនសូវ មានបានខ្លាំងឡើយ គ្រាន់តែមធ្យមៗ ព្រោះក្នុងមង្គលការ ទាំងមូល មិនមានអ្វីអួតអាង អ្នកចូលរួមឡើយ ខណៈមង្គលការនាង គេស្ទើរតែមិនជឿថា ជាមង្គលការអ្នកសិល្បៈល្បី ក្នុងប្រទេសកម្ពុជា។ រីឯអ្នកចូលរួមជាភ្ញៀវកិត្តិយសវិញសុទ្ធសឹង ជាអ្នកសាមញ្ញៗបំផុត ចំណែកតារាសិល្បៈស្ទើរតែគ្មាន ៕
- អាន ៖ ប៊ីរីយ៉ា ត្រូវមិត្តភក្តិទម្លាយ រូបចូលរោងការថ្ងៃនេះ


















ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល