CamNews

ព័ត៌មានអន្តរជាតិ 

ឆេះរថយន្តក្រុងនៅចិន, ស្លាប់កើនដល់ ៤៧នាក់

ហ្ស៊ាមែន៖ ការស៊ើបអង្កេត ជាបន្ទាន់មួយបាន បង្ហាញថា អគ្គីភ័យឆាបឆេះ រថយន្តក្រុងដឹកអ្នក
ដំណើរមួយគ្រឿង ដែលបានឆក់យក អាយុជីវិតមនុស្ស ៤៧នាក់ និង របួស ៣៤នាក់ស្ថិតនៅ
ខេត្តហ៊្វូជាន ភាគខាងកើត ប្រទេសចិននោះ គឺជាករណីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុត។ នេះបើតាម
ការអះអាងពីអាជ្ញាធរ ប្រចាំតំបន់ កើតហេតុ។

រថយន្តក្រុងប្រើប្រាស់ សម្រាប់ផ្ទេរអ្នកដំណើរមួយគ្រឿង បានឆាបឆេះនៅឯស្ថានីយរថយន្ត
ក្រុងមួយកន្លែង ស្ថិតនៅទីក្រុង ហ្ស៊ាមែន កាលពីវេលាម៉ោង ៦ និង ២០នាទីល្ងាចថ្ងៃសុក្រ។
ការស៊ើបអង្កេត របស់ប៉ូលិស តំណាក់កាលដំបូងបង្ហាញថា កន្លែងស្តុកសាំងរបស់រថយន្តមាន
សភាពធម្មតា និង មិនបានទទួលរងការ ប៉ះពាល់ នោះទេ ហើយការធ្វើឲ្យឆេះនោះប្រហែល
ជា គ្រឿងចំហេះផ្សេងទៀត ដែលត្រូវបានគេដាក់ បង្កប់ដោយ ប្រយ័ត្នប្រយ៉ែងបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរចិនប្រចាំតំបន់កើតហេតុបានអះអាងថា នេះជាអំពើ
ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ បំផុតមួយ ដែលក្រុមស៊ើបអង្កេតកំពុងតែបន្តប្រតិបត្តិការរបស់ពួកគេដើម្បី
ស្វែងរកជនដៃដល់ ដែលនៅពី ក្រោយរឿងនេះ។ ដោយឡែកជនរងគ្រោះទាំងអស់ ទាំងធ្ងន់
និង ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរក្នុងតំបន់ហើយ ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ