អ៊ីស្លាមម៉ាបាត៖ សារព័ត៌មានក្នុងស្រុក និងប៉ូលីសបាននិយាយថា យ៉ាងហោចណាស់ មាន
មនុស្សចំនួន ១១នាក់ ក្នុងនោះមានក្មេងម្នាក់ផងដែរ បានស្លាប់ និង៤០នាក់ទៀត រងរបួសក្នុង
ការបំផ្ទុះគ្រាប់បែក កាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែមេសា នៅក្នុងការជួបជុំខាងនយោបាយមួយ
ក្នុងទីក្រុង កំពង់ផែ ភាគខាងត្បូងប្រទេស ប៉ាគីស្ថាន។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣
ដោយផ្អែកតាមការផ្សាយថា «ការបំផ្ទុះគ្រាប់បែកនោះ បានកើតឡើងនៅជិតកាច់ជ្រុងនៃ ព្រឹត្តិ
ការណ៍ជួបជុំគណបក្សនយោបាយមួយ គឺគណបក្ស ជាតិអាវ៉ាមី (ANP) ឬគណបក្សជាតិរបស់
ប្រជាជន នៅតំបន់ ម៉ូមីនណាបាត ទីក្រុង ការ៉ាជី បណ្តាលឲ្យប្រជាជនចំនួន ០៦នាក់ស្លាប់ភ្លាមៗ
នៅកន្លែងកើតហេតុ ខណៈ៤៥នាក់ទៀតរងរបួស ក្នុងនោះមានក្មេង ០៦នាក់។
បន្ទាប់ពីហេតុការណ៍នោះកើតឡើង ប៉ូលីស និងកងកម្លំាងសន្តិសុខ និងក្រុមសង្គ្រោះបានប្រញាប់
ប្រញាល ទៅកន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួស និងអ្នកស្លាប់ ទៅកាន់មន្ទីរពេទ្យ អាប់បាស៊ី
សាហ៊ីដ និងមន្ទីរពេទ្យស៊ីវិលក្នុងទីក្រុង ដែលជាកន្លែងដែល ជនរងគ្រោះ០៥នាក់ទៀតបានស្លាប់។
ប្រភពពីមន្ទីរពេទ្យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ត្រូវ
បានគេបញ្ជូន ទៅបន្ទប់ថែរក្សាល្អិតល្អន់ ដើម្បីព្យាបាល។
ស្នងការប៉ូលីសទីក្រុង ការ៉ាជី លោក អាហ្សាដ បានប្រាប់អ្នកសារព័ត៌មានថា គោលដៅនៃការបំផ្ទុះ
នេះ គឺសំដៅទៅមេដឹកនាំរបស់គណបក្ស ANP លោក បាសៀ ចេន ដែលបានបង្ហាញខ្លួន ក្នុងការ
ជួបជុំការងារ គណបក្សនយោបាយ សម្រាប់យុទ្ធនាការណ៍ បោះឆ្នោតរបស់លោក ប៉ុន្តែសំណាង
ល្អលោក មិនបានរងរបួស ក្នុងការវាយប្រហារនោះទេ។
យោងតាមមន្ត្រីប៉ូលីស សេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា គ្រាប់បែកត្រូវបានគេដាក់ នៅក្នុង
រថយន្តមួយគ្រឿង ហើយត្រូវបានគេចុចបំផ្ទុះ ដោយតេឡេបញ្ជាពីចម្ងាយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល