ប្លែកៗ ៖ ជាការពិតណាស់ ក្មេងតូចៗពិតជាមិនចូលចិត្តទៅសាលារៀនជាលើកដំបូងរបស់ខ្លួន
នោះទេ ក៏ព្រោះតែវាគឺជាមជ្ឈដ្ឋានមួយថ្មី ហើយប្លែក សំរាប់ពួកគេ ដែលករណីនេះហើយ ក៏
បានធ្វើអោយអ្នកគ្រូសាលាមតេយ្យមា្នក់ ចាប់ផ្តើមមានគំនិតក្នុងការបំលែងយន្តហោះ អោយក្លា
យទៅជាសាលាមតេយ្យមួយដ៏គួរអោយទាក់ទាញសំរាប់ក្មេងតូចៗ នេះបើយោងតាមសេចក្តីរា
យការណ៍ ពីភ្នាក់ងារសារព័ត៌មានបរទេស edvantage ដែលទើបតែបានចេញផ្សាយ កាលពី
ពេលកន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍មួយនេះ បានកើ់តឡើ់ងនៅក្នុងក្រុង Georgian of Rus-
tavi ។ហើយបើនិយាយពីអ្នកគ្រូនោះវិញ ត្រូវបានគេស្គាល់ឈ្មោះថា Gari Chapidze បានមាន
គំនិតច្នៃប្រឌិត ក្នុងការបំលែងយន្តហោះ អោយក្លាយទៅជាសាលាមតេយ្យដ៏ទាក់ទាញដល់
ក្មេងតូចៗ ដោយគាត់បានបញ្ជាក់អះអាងថា មកទល់នឹងពេលនេះ វាពិតជាមានប្រសិទ្ទភាពពិត
ប្រាកដមែន ខណៈពេលដែលក្មេងៗ មកដល់ទីនេះពោរពេញទៅដោយស្នាមញញឹម ស្រប
ពេលដែលត្រលប់ទៅផ្ទះវិញជាមួយនឹងទឺកភ្នែក ក៏ព្រោះតែពួកគេមិនចង់ឃា្លតពីសាលាមតេយ្យ
មួយនេះ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមយ៉ាងណានោះ តាមដានទស្សនានូវរូបភាពមួ
យចំនួនដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ edvantage