កូរ៉េខាងត្បូង ទើបបានបញ្ចេញយន្ដហោះគ្មានអ្នកបើកបរលឿនបំផុតក្នុងពិភពលោក (UAV)
ដែលអាចហោះឡើង និងចុះចតត្រង់ដូចឧទ្ធម្ភាគចក្រ នេះគឺជាស្នាដៃថ្មីរបស់ក្រុមអ្នកវិទ្យា
សាស្ដ្រនៃប្រទេសនេះ។
យន្ដហោះដែលអាចហោះឡើង និងចុះចត់ដូចឧទ្ធម្ភាគចក្របែបនេះ គឺដោយសារតែមាន
ប្រព័ន្ធ rotor rotation ។ នេះក៏ជាយន្ដហោះ UAV គ្មានអ្នកបើកបរដំបូងគេនៅលើពិភពលោក
ដែលមានលទ្ធភាពអាចធ្វើបានដូច្នេះ និងជាយន្ដហោះគ្មានអ្នកបើកបរដែលមានល្បឿនលឿន
ជាងគេក្នុងលោកផងដែរ។
គំរូ UAV ត្រូវបានរចនាឡើងកាលពីឆ្នាំ ២០០២ ដោយមានការចង្អុលបង្ហាញពីក្រសួងសេដ្ឋកិច្ច
និងចំណេះដឹង មន្ទីរស្រាវជ្រាវអាវកាសរបស់កូរ៉េខាងត្បូង សហការណ៍ជាមួយក្រុមហ៊ុន និង
មជ្ឈមណ្ឌលស្រាវជ្រាវឯកជនមួយចំនួន។
យោងតាមកាសែត កូរ៉េខាងត្បូង យន្ដហោះនេះ មិនទាន់ត្រូវបានគេដាក់ឈ្មោះអោយនៅ
ឡើយ។ ចំណែកតម្លៃរបស់យន្ដហោះនេះ ក៏មិនទាន់ត្រូវបានគេអោយដឹងជាផ្លូវការ ដោយ
មូលហេតុថា រដ្ឋាភិបាល កូរ៉េខាងត្បូង មិនទាន់សម្រេចថា នឹងត្រូវផលិតចំនួនប៉ុន្មានគ្រឿង។
ប៉ុន្ដែ យោងតាមព័ត៌មានពី កូរ៉េខាងត្បូង បានអោយដឹងថា ការផលិត UAV សេរីថ្មីចំនួនច្រើន
គ្រឿងនឹងត្រូវបានចាប់ផ្ដើមក្នុងកំឡុងពេល ៣ឆ្នាំខាងមុខ បន្ទាប់ពីដំណាក់កាលរចនាត្រូវ
បានបញ្ចប់ជាស្ថាពរ ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Korea Times, RIA