CamNews

តារា 

ព្រោះតែស្បែកជើង Ronaldo អាចនឹងបាត់បង់ប្រាក់ រាប់លានផោន​ក្នុង មួយឆ្នាំ ប្រសិនមិនស្ដាប់ម្ចាស់ជំនួយ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះបំផុតរបស់ Real Madrid ត្រូវបង្ខំឲ្យសម្រេចចិត្ដ ផ្លាស់ប្ដូរ ឈ្មោះពិត​ចេញពីស្បែកជើង ខណៈដែលម្ចាស់ជំនួយធំ ដាក់គំនាបសង្កត់ ឲ្យប្រើប្រាស់ឈ្មោះពិត ផលិតផល​របស់​ក្រុមហ៊ុន។ 

Cristiano Ronaldo ដែលត្រូវបានគេស្គាល់ថា ជាកីឡាករដែលអាចរកបានចំណូលច្រើន លំដាប់ថ្នាក់ទី​ ២ លើពិភពលោក ក្នុងវិស័យកីឡា ត្រូវទទួលរងគំនាបសង្កត់ ដោយឲ្យប្ដូរឈ្មោះកីឡាករចេញពីផលិត​ផល​របស់​ម្ចាស់ជំនួយ ពោលគីស្បែកជើងប្រកួតរបស់កីឡាករ ដែលក្រុមហ៊ុន តម្រូវឲ្យលុបឈ្មោះនិមិត្ដសញ្ញា​​ Ronaldo ចេញ ដោយជំនួសមកវិញនូវឈ្មោះ ផលិតផលក្រុមហ៊ុន Nike ដែលកីឡាករធ្លាប់ចុះហត្ថលេខា​លើកិច្ចកុងត្រា​ យល់ព្រមទទួលជំនួយ ឧបត្ថម្ភរហូតដល់ទៅជិត ៥.៥ លានផោនក្នុងមួយឆ្នាំ។​ Ronaldo មិនទាន់មានសកម្មភាពអ្វីប្លែកនៅឡើយ ទេ ក្រោយពីទទួលបាននូវសេចក្ដីសម្រេចមួយនេះ​។  

យោងតាមប្រភពព័ត៌មានបន្ដទៀតថា Cristiano Ronaldo ចំាបាច់ត្រូវតែសម្រេច តាមគោលការណ៍របស់​ក្រុមហ៊ុន Nike បើមិនដូច្នោះទេ កីឡាករនឹងបាត់បង់ ប្រាក់ចំណូលដ៏ច្រើន ប្រចាំឆ្នាំ។ 

គូសបញ្ជាក់ផងដែរថា Cristiano Ronaldo គឺជាជនទីពីរហើយ ដែលអាចរកលុយបាន ក្នុងវិស័យកីឡាក្នុងនាមជាកីឡាករ ចំណែកអ្នកដែលអាចរកប្រាក់ចំណួលច្រើនជាងគេលើពិភពលោក គឺ Floyd Mayweather​ ដែលជាកីឡាករប្រដាល់ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News​ Ronaldo