CamNews

ព័ត៌មានអន្តរជាតិ 

ព្យុះត្រូពិចវូកុង នៅហ្វីលីពីនសម្លាប់ មនុស្ស ៤នាក់ ខណៈ២នាក់បាត់ខ្លួន

ម៉ានីល៖ ទីភ្នាក់ងាររដ្ឋាភិបាល បាននិយាយនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ថា ព្យុះត្រូពិចវូកុង
ដែលឈ្មោះក្នុង តំបន់ហៅថា គីនតា បក់បោកនៅកោះ ប៉ាឡាវ៉ាន់ ស្ថិតនៅភាគខាងលិច ប្រ
ទេសហ្វីលីពីន ជាមួយនឹងកម្លំាង បោកបក់ខ្សោយ បានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង២
នាក់ទៀតបាត់ខ្លួន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១២
ដោយលើកឡើង សម្តីរបស់ក្រុមប្រឹក្សា គ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ ដែលបាន
និយាយ កាលពីម៉ោង ៦ព្រឹក ថ្ងៃនេះថា «ក្នុងចំណោម ជនរងគ្រោះដែលស្លាប់ទំាង ៤នាក់នោះ
៣នាក់ស្លាប់នៅពេលផ្ទះ របស់ពួកគេបាក់រលំ និងម្នាក់ទៀត ស្លាប់ដោយសារដើមឈើ រលំពីលើ
នៅភាគខាងកើត តំបន់ សាម៉ា។

ក្រុមប្រឹក្សានោះបាននិយាយទៀតថា សរុបប្រជាជនទំាងអស់មានចំនួន ១៣.៥២០នាក់ នៅក្នុងទី
ក្រុង ចំនួន ៥ និងខេត្ត ៤ បានរងផលប៉ះពាល់ ដោយសារតែអនុភាព ព្យុះត្រូពិចនេះ។ មនុស្សច្រើន
ជាង ៦ពាន់នាក់ បាន ភៀសខ្លួនពី ផ្ទះសម្បែង ដើម្បីតំាងលំនៅ បណ្តោះអាសន្ន ចំនួន ១៨ មជ្ឈ
មណ្ឌលសង្គ្រោះ។

ពាក់ព័ន្ធនឹងព្យុះនេះដែរ ឆ្មំាឈូងសមុទ្របាននិយាយថា រហូតមកដល់ម៉ោង ៧ព្រឹកនេះ អ្នកដំណើរ
ចំនួន ៩.២៨៦នាក់ នៅតែបន្តជាប់គំាងដដែលនៅ កំពង់ផែមួយចំនួនក្នុង ទីក្រុង ម៉ានីល លូស៊ីណា
កាឡាប៉ាន់ និងកំពង់ផែមាំប៊ូរៅ។

គួរបញ្ជាក់ផងដែរថា បើផ្អែកតាមការអះអាងរបស់មន្រ្តីពាក់ព័ន្ធទាំងអស់របស់ហ្វីលីពីន បានឲ្យដឹងថា
ព្យុះវូកុង បានបន្ថយអនុភាពរបស់ ខ្លួនហើយ ខណៈធ្វើដំណើរឆ្ពោះទៅកោះ ខូរុន ប៉ាឡាវ៉ាន់ នៅព្រ
លឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ