CamNews

ប្លែកៗ 

ខឹងរឿងទំនាស់ដីធ្លី ត្រៀមខ្លួនបញ្ចប់ជីវិត ពីលើស្ពានកម្ពស់​១៥ ម៉ែត្រ

 

ចិន៖​ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ធ្នូម្សិល
មិញនេះថា មានស្រ្ដីម្នាក់ បានសម្រេចចិត្ដលោតពីលើស្ពាន ក្នុងគោលបំណង បញ្ចប់ជីវិត
របស់ខ្លួន ព្រោះគិតថា ដីធ្លីរបស់ខ្លួនបានគេរឹបយកអស់។




ប្រភពដដែលបានអោយដឹង ហេតុការចង់សម្លាប់ខ្លួន ដោយលោតពីល្ពាននេះ បានកើត
ឡើងនៅលើស្ពានមួយ ដែលមានកម្ពស់ដល់ទៅ ១៥. ២៤ ម៉ែត្រ នៅឯទន្លេ Zhujiang ក្នុង
តំបន់ Guangzhou ខេត្ដ​Guangdong ប្រទេសចិន ខណៈដែលនារីម្នាក់មានឈ្មោះថា Lia
Sun មានវ័យ ៣១ឆ្នាំ បានព្យាយាមលោតពីលើកំពូលស្ពានចូលទៅក្នុងទឹកទន្លេ តែត្រូវ
ក្រុមប៉ូលីស ជួយសង្គ្រោះទាន់ពេលវេលា។

 

ពេលងើបចេញពីទឹកវិញ នាង Sun បាននិយាយទាំងទឹកភ្នែកថា នាងចង់បញ្ចប់ជីវិតរបស់
នាង ព្រោះនាងបានគិតថា រដ្ឋបានរឹបអូសធ្លីរបស់នាងអស់ហើយ (after claiming gove
rnment planners stole her home
) ។​ រឿងរ៉ាងរបស់នាង Sun រដ្ឋនឹងត្រូវដោះស្រាយ
យ៉ាងណានោះ គឺយើងពុំទាន់ដឹងនៅឡើយទេ៕

ដោយ៖ នារី
ប្រភព៖ dailymail

 

 


Tags: Unbelievable strange woman china