ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Manchester City មានការព្រួយបារម្មណ៍ចំពោះការប្រកួតនៅថ្ងៃអាទិត្យនេះ ដោយក្រុមប៉ះជាមួយ Manchester United ដែលទើបតែទទួលលទ្ធផលស្មើជាមួយ Chelsea ថ្មីៗ ។
លោក Manuel Pellegrini បានធ្វើការបង្ហាញពីអារម្មណ៍ផ្ទាល់របស់លោក ចំពោះអនាគត់ក្រុម នៅថ្ងៃអាទិត្យនេះថា រួបគាត់មានការព្រួយបារម្មណ៍នឹងការប្រកួតខ្លាំងណាស់ ថ្មីៗនេះ ក្រុម ទើបតែត្រូវ Newcastle យកជ័យជំនះ ២-០ នៅពហុកីឡដ្ឋាន Etihad ។ ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោត ក្នុងមួយសប្ដាហ៍នេះ ៣ ប្រកួតសម្រាប់ក្រុមត្រូវបានបរាជ័យទៅហើយ នេះគឺជាចំនុចតែធ្វើឲ្យគាត់មានការព្រួយបារម្មណ៍។ ការបរាជ័យកន្លងមកគាត់មើលឃើញថា ជើងលេងរបស់ក្រុម រៀបចំមិនទាន់បានល្អទេ ដូចជាការប្រឈមមុខនិងការប៉ះទង្គិចរបួសចាស់កីឡាករជាដើម ។
ថ្វីត្បិតតែការបរាជ័យរបស់ Manchester City កើតឡើងជាបន្ដបន្ទាប់មែន បើយើងមើលទៅក្នុងលំដាប់ពិន្ធុតារាងលទ្ធផលប្រកួត Premier League ក្រុមស្ថិតក្នុងលំដាប់លេខរៀងទី ៣ ហើយអ្វីដែលកាន់តែឆ្ងាយនោះគឺ Manchester United ស្ថិតក្នុងលំដាប់ លេខរៀងទី ៨ កាន់តែដាច់ស្រឡះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី