CamNews

សំណើច 

សំណើច រឿង៖ តាមអ្នកណា!

ប្តី​ប្រ​ព​ន្ឋ ១​គូរ មានកូន​២​នាក់ ដោយសារ​ប្រ​ព​ន្ឋ​ខឹង​ប្តី ទ្រាំ​លែង​បាន ព្រោះ​ប្តី មិន​ដែល​ជួយ​គិតគូរ រកស៊ី​អ្វី គិតតែ​ពី​ដេក ។​ថ្ងៃមួយ​ប្រ​ព​ន្ឋ​ក៏​ដាច់​ចិត្ត បបួល​ប្តី​ទៅ​តុលាការ​ដើម្បី​លែងលះ​គ្នា​
តុលាការ៖ តើ អ្នក​ទាំង​ពីរ ពិតជា​ចង់​លែងលះ​គ្នា​មែន?
ប្រ​ព​ន្ឋ៖ ពិត​ណាស់ ខ្ញុំ​មិន​ផ្លាស់​ប្តូ​ចិត្តជា​ដាច់ខាត ព្រោះ​ខ្ញុំ​ទ្រាំ​យូរណាស់​ហើយ គាត់​មិន​ដែល​ជួយ​គិតគូរ រកស៊ី​អ្វី​ទេ
ប្តី៖ ខ្ញុំ​ក៏​ដូច្នេះ​ដែរ ! ប្រ​ព​ន្ឋ​ខ្ញុំ​ពូកែ រអ៊ូ និង​រករឿង​ខ្ញុំ​រាល់ថ្ងៃ ខ្ញុំ​ទ្រាំ​លែង​បាន​ដូច​គ្នា​


តុលាការ៖ ប្រសិនបើ មិន​អាច​សំរបសំរួល គ្នា​បាន​ដូច្នេះ តុលាការ​សំរេច​អោយ​អ្នក​ទាំង​ពីរ​លែងលះ​គ្នា​ចាប់ពី​ពេល​នេះ​តទៅ
ប្តី៖ និយាយ​ដោយ​ចិត្តសឿង! ចំណែក​ទ្រព្យសម្បត្តិ​ខ្ញុំ​មិន​យក​អ្វី​ទាំងអស់ រួម​ទាំង​ផ្ទះ ដីធ្លី របស់របរ​ផ្សេងៗ ។ ប៉ុន្តែ​កូន (និយាយ​បណ្តើរ​ងាក ទៅរ​កកូន​ទាំង​២​បណ្តើរ) ឯង​សំរេចចិត្ត​តាម​អ្នក​ណា? ចំណែក​អញ អញ​សំរេចចិត្ត​តាម​ម៉ែ​ឯង​ហើយ​
ប្រ​ព​ន្ឋ​សើច​ហួសចិត្ត បាត់​ខឹង​ប្តី​អោយ​ក៏​បបួល​គ្នា​ទៅ​ផ្ទះ​វិញ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke