ភ្នំពេញ៖ តារាចម្រៀង តារាកំប្លែង ល្បីៗប្រចាំព្រះរាជា ណាចក្រកម្ពុជា ជាច្រើនរូប នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នឹងពួតដៃគ្នាបង្ហាញកាយវិការ និងសំនៀងក្រអួនក្រអៅអង្រួនឆាកតន្រ្តីញ៉ាំងបរិយាកាស នៃព្រះ រាជពិធីបុណ្យអុំទូកឲ្យកាន់តែ សប្បាយរីករាយសម្រាប់ពលរដ្ឋខ្មែរ ដែលមិនបានជួបព្រឹត្តិការណ៍មួយនេះ អស់រយៈ ពេល ៣ឆ្នាំមកហើយនោះ។
ក្រៅពីការបង្ហើរសំនៀងអមដោយក្បាច់រាំពីសំណាក់តារាចម្រៀងពីសំណាក់តារាចម្រៀងល្បីប្រចាំនៅកម្ពុជាដូចជា លោក ខេមរៈ សិរីមន្ត លោក ខាត់ ជេម លោក ខេម កញ្ញា អ៊ី វ៉ា កញ្ញា លាង សុផាឡែន...ហើយនោះ នៅលើ ឆាកតន្រ្តីនាត្រើយខាងកើតទន្លេចតុមុខក្នុងតំបន់ជ្រោយចង្វា លើដីទីធ្លាដ៏ធំ ពីមុខសណ្ឋាគារសុខា នៅមានផ្ទាំង ទស្សនីយភាពសិល្បៈសម្បូរបែបជាច្រើនផ្សេងទៀត រួមមានការដើរបង្ហាញម៉ូដ សម្តែងសៀក ជាពិសេសការបង្ក បរិយាកាសកាន់តែសប្បាយរីករាយពីក្រុមកំប្លែងល្បីនៅកម្ពុជារបស់នាយពែកមី។
មុននឹងការឈានមកដល់ នៃការប្រគុំតន្ត្រីនាំមកជូនដោយក្រុមហ៊ុនស្រាបៀរ GANZBERG កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ក្រុមតារាល្បីៗ និងក្រុមអ្នកសិល្បៈមានសម្រស់សោភាជាច្រើនរូប រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនស្រា បៀរ GANZBERG ព្រមទាំងក្រុមការងាររបស់ Home Media បានជួបជុំគ្នាហាត់សម និងពិធីក្រុងពាលីសុំសេច ក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី នៃទន្លែបួនមុខ ឲ្យព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះ ព្រះខែ ជាពិសេសការប្រគុំតន្រ្តីឲ្យប្រកបទៅដោយជោគជ័យ និងគ្មានឧបស័គ្គ។
លោក សាម៉ន បណ្ឌិត្យ នាយកប្រតិបត្តិក្រុមហ៊ុន Home Media ដែលជាអ្នករៀបចំកម្មវិធីប្រគុំតន្រ្តី បានឲ្យដឹងថា ឆាកតន្រ្តីស្រាបៀរ GANSBERG នឹងនាំមកនូវផ្ទាំងទស្សនីយភាពកាន់តែសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរ និងកីឡាករអុំទូក ដែលឡើងមកពីតាមបណ្តាខេត្តនានា។
បើតាមលោក សាម៉ន បណ្ឌិត្យ បានបញ្ជាក់បន្ថែមថា នៅលើឆាកតន្រ្តីរំលេចដោយភ្លើងពណ៌គួរឲ្យទាក់ទាញក្នុង រយៈពេល៣ថ្ងៃនៃព្រះរាជពិធីនេះ ក្រៅពីការប្រគុំតន្រ្តី និងការសម្តែងសិល្បៈនានាទៅ លោកក៏នឹងមានបញ្ចូលសារ អប់រំជាច្រើនផ្សេងទៀត ដល់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តឲ្យពួកគាត់ចូលរួមថែរក្សាស្រឡាញ់បរិស្ថាន និងការ គោរពច្បាប់ចរាចរណ៍កាត់បន្ថយអត្រាមរណៈលើដងវិថី។
លោក សាម៉ន ពណ្ឌិត្យ បានសម្តែងការរំពឹងទុកថា «ការប្រគុំតន្ត្រី ដែលចូលរួមសុទ្ធតែពីតារាល្បីៗនេះ នឹងទទួល បានជោគជ័យ ជួយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានអាក់ខានចូលរួមក្នុង កម្មវិធីអស់រយៈពេល៣ឆ្នាំមកហើយនោះ។ ហើយខ្ញុំក៏រំពឹងផងដែរថា ពិធីនេះនឹងចូលរួមអបអរសាទរដល់ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុកសំពះព្រះខែ កាន់តែអធឹកអធមថែមទៀត»។
ជាមួយការប្រគុំតន្រ្តីនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Home Media អ្នករៀបចំកម្មវិធី ក៏បានត្រៀមលក្ខណៈសម្បត្តិរក្សា សន្តិសុខ និង បង្ការនូវបញ្ហាផ្សេងៗផងដែរ ដូចជាការដាក់ក្រុមគ្រូពេទ្យ និងរថយន្តសង្រ្គោះនៅជិតឆាកតន្រ្តីរបស់ ខ្លួន។
សូមបញ្ជាក់ថា ការជួបជុំ និងពិធីដ៏សែនសប្បាយរីករាយកណ្តាលរាជធានីភ្នំពេញ អបអរសាទរព្រះរាជពិធីបុណ្យអុំ ទូកអកអំបុក បណ្តែតប្រទីប សំពះព្រះខែ ត្រូវបានអាកខានអស់រយៈពេល៣ឆ្នាំមកហើយ ដោយសារកម្ពុជាជួប គ្រោះទឹកជំនន់ និងការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ។ ការវិលមកវិញ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាឆ្នាំនេះ អាជ្ញាធរ កងកម្លាំង ត្រូវ បានគេពង្រាយជាច្រើននាក់ ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនអ្នកដើរ កម្សាន្ត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល