ឈុតវីដេអូមួយដែលបង្ហាញពីសត្វសុនខមួយក្បាលកំពុងស៊ីចំណីពេលយប់របស់វា ដោយ
ប្រើដៃទាំងពីរកាន់ស្លាបព្រាដួសយកអាហារ បានក្លាយជាវីដេអូ គួរចាប់អារម្មណ៍នៅលើប្រព័ន្ធ
អ៊ីនធើរណែត។
ខ្សែវីដេអូនេះ បង្ហាញពីសត្វសុនខដែលមានជើងមុខជាដៃមនុស្សមួយក្បាលកំពុងស៊ីចំណី
ពេលយប់។ សុនខនេះមានឈ្មោះថា Bizzle ពាក់អាវ ស ប្រើជើងមុខរបស់វាបើកប្រអប់នំ និង
កាន់ស្លាបព្រាដួសចំណីបានយ៉ាងស្ទាត់ជំនាញ។
តាមការពិត ជើងមុខទាំងពីររបស់ Bizzle គឺដៃរបស់ម្ចាស់វា ។ បុរសជាម្ចាស់សត្វសុនខនេះ
បានថ្លែងថា គាត់បានបង្កើតឈុតវីដេអូគួរអោយអស់សំណើចនេះឡើង កាលពីថ្ងៃអាទិត្យ
ដោយសារតែគាត់មិនមានអ្វីត្រូវធ្វើ ឬដើរកំសាន្ដនាចុងសប្ដាហ៍នោះ។
ខ្សែវីដេអូ ដែលមានរយៈពេល ៨៨វិនាទីនេះ ត្រូវបានបង្ហោះនៅលើគេហទំព័រ Youtube
កាលពីថ្ងៃទី ២៨ វិច្ឆិកា បន្ទាប់ពីការបង្ហោះមិនយូរប៉ុន្មាន ខ្សែវីដេអូ នេះបានត្រូវគេចែកចាយ
យ៉ាងឆាប់រហ័ស និងទាក់ទាញអ្នកចូលមើលបានរហូតដល់ ៦៧.០០០នាក់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ youtube