CamNews

កីឡាអន្តរជាតិ 

មួយសន្លឹករបស់ John Terry និង Raheem Sterling ពិតជាមានការចាប់អារម្មណ៍ខ្លាំងមែន(វីដេអូសកម្មភាពទាំងមូល)

ព័ត៌មានកីឡា៖ មួយសន្លឹករបស់ John Terry និង Raheem Sterling បានធ្វើឲ្យផ្ទុះឡើង នូវការងឿងឆ្ងល់ជា​ខ្លាំង ក្រោយពីបានមើលឃើញ តែមិនយល់ពីអត្ថន័យសកម្មភាពដ៏ចម្លែកមួយនេះ ខណៈពេលនៃការ​បង្ហាញ​​ជាក់ស្ដែងពីទម្រង់នៃការប្រកួតបាល់ទាត់។​

រួបថតមួយសន្លឹកដែលបានបដិសន្ធិក្នុងបណ្ដាញគេហទំព័រសារព័ត៌មាន បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ជាពិសេស​សម្រាប់ប្រិយមិត្ដដែលមិនបានចូលរួមទស្សនាការប្រកួតបាល់ទាត់​ កាលពីព្រឹកមិញ ជំនួប​​គ្នារវាង Liverpool នឹង Chelsea ក្នុងការប្រកួត League Cup នៅទឹកដី Anfield ។ 

ប្រភពគេហទំព័របានផ្សាយបន្ដទៀតថា រូបភាពមួយសន្លឹកនេះ មិនមែនជាការសម្ដែង ឬ ជាការឈ្លោះទាស់​ទែងគ្នាអ្វីនោះទេ វាគ្រាន់តែជាការចៃដន្យរបស់អ្នកទាំង ២ ដែលរត់ទៅប្រសប ហើយប៉ះគ្នាដួល ទើបធ្វើឲ្យ​មានភាពច្រពាក់វ័កវិនទៅជាដូច្នោះទៅ ។ ប៉ុន្ដែលទ្ធផលមិនមានការរបួសស្នាមអ្វីនោះទេ បន្ទាប់ហេតុការណ៍​បានបញ្ចប់ ដោយអ្នកទាំង ២ អាចលេងបានធម្មតា ។ កាន់តែជ្រៀបច្បាស់ ទស្សនាវីដេអូ ខាងក្រោមជាមួយ​ Camnews ដូចតទៅ ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror


Tags: Sport News Chelsea​ Liverpool John Terry Raheem Sterling