CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ កូរ៉េខាងជើង មាន Hacker ៦០០០ នាក់ មានសមត្ថភាព កំពូល ឈានដល់ ការសម្លាប់មនុស្ស ដោយងាយ

ព័ត៌មានអន្តរជាតិ ៖​ ក្រុម Hacker កូរ៉េខាងជើង អាចមាន សមត្ថភាព នៃការ  វាយ ប្រហារ ដែលអាច ឈានដល់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង សូម្បីតែ សម្លាប់មនុស្ស នេះបើយោងតាមការ ព្រមានពីមន្រ្តី​ជាន់ខ្ពស់ កូរ៉េខាងជើង ភៀសខ្លួនចេញពីប្រទេសនេះ ។


ក្រោមកិច្ចសម្ភាសន៍ជាពិសេស ជាមួយនឹងសារព័ត៌មាន ប៊ីប៊ីស៊ី សាស្រ្តា ចារ្យ Kim Heung-Kwang បំ ភ្លឺអោយដឹងថា កូរ៉ខាងជើង មានយោធា ជំនាញខាង  Hack  ប្រមាណ  ៦០០០ នាក់ ។ គួរបញ្ជាក់ថា សេចក្តីប្រកាសព្រមាន លើកនេះ អាចលើកឡើងទៅបាន បន្ទាប់ពីមានករណី Hackក្នុងទម្រង់ទ្រាយ ធំទៅលើក្រុមហ៊ុនភាពយន្ត Sony ខណៈការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រលើកនោះ ត្រូវបានសហ គមន៍អន្តរជាតិ ដាក់បន្ទុកទៅលើ ប្រទេស កុម្មុយនីស្ត កូរ៉េ  ខាងជើង ។  យ៉ាងណាក៏ដោយចុះ អ្នកជំ នាញបច្ចេកវិទ្យា ជនជាតិកូរ៉េ Martyn Williams បាន    សង្កត់ធ្ងន់ ពីការគម្រាមគំហែង ថាគ្រាន់តែជា ទ្រឹស្តីតែប៉ុណ្ណោះ ។

ប្រភពសារព័ត៌មាន បញ្ជាក់អោយដឹងថា សាស្រ្តាចារ្យ Kim បានអំពាវនាវ អោយ សហគមន៍អន្តរជាតិ ក៏ដូចជា អង្គការអន្តរជាតិ ចាត់វិធានការណាមួយ ក្នុងការការពារ កូរ៉េខាងជើង ពីការវាយប្រហារតាម ប្រព័ន្ធអ៊ីធើណេត ។


វាយប្រហារយោធា

សម្រាប់រយៈពេល ២០ ឆ្នាំ ពេញ លោកសាស្រ្តាចារ្យ Kim បានបង្រៀន  ថ្នាក់វិទ្យាសាស្រ្ត កុំព្យូទ័រ នៅ ឯ   សាកលវិទ្យាល័យ បច្ចេកវិទ្យា Hamheung Computer Technology  University មុននឹងធ្វើការរត់ គេចខ្លួន គេច  ចេញ   ពីប្រទេស កុម្មុនីស្ត មួយនេះ នៅអំឡុងឆ្នាំ ២០០៤ ។ ខណៈ សាស្រ្តាចារ្យ Kim មិនបានបង្រៀនពីបច្ចេកទេស ក្នុងការវាយប្រហារ តាម  ប្រព័ន្ធ កុំព្យូទ័រ (Hack) អតីតសិស្ស និស្សិត របស់លោក បានរួមកម្លាំងគ្នា បង្កើតបានស្ថាប័ន Hack មួយ របស់កូរ៉េខាងជើង មានឈ្មោះថា Bure - au 121 ។

គួររំឮកថា សហព័ន្ធ មួយនេះ ត្រូវបានគេមានជំនឿជាក់អោយដឹងថា ប្រតិបត្តិការចេញពីប្រទេសចិន ខណៈធ្លាប់បានធ្វើការវាយប្រហារជាច្រើនលើក រួចមកហើ  យ ក្នុងនោះ ភាគច្រើននៃការវាយប្រហារ គឺមានគោលបំណងជាពិសេស ទៅលើ ហេដ្ឋារចនាសម្ព័ន្ធ​ ប្រទេស កូរ៉េខាងត្បូង រួមមានដូចជា រោង ចក្រថាមពល និង ធនាគារជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news Seoul South korea North korea Heather Cho