បុរសម្នាក់រត់យ៉ាងត្រហេបត្រហបមកកាន់ប៉ស្តិ៍ប៉ូលីស ហើយនិយាយ ទាំងសំឡេងញ័ររដាក់រដុប ទៅកាន់ប៉ូលីសយាមប្រចាំការម្នាក់ថា៖
បុរស៖ លោកប៉ូលើសៗ ប្រញាប់យកខ្ញុំដាក់ចូលក្នុង បន្ទប់ឃុំឃាំង ខ្លួនជាបន្ទាន់ និង ចាក់សោរ អោយជាប់ផងបាទ!
ប៉ូលីស៖ អេ! ពូឯងមានរឿងស្អីទៅ បានជាមកអោយខ្ញុំឃុំខ្លួន ទទេៗបែបនេះ?
បុរស ,,, ព្រោះខ្ញុំទើបតែវាយក្បាលប្រពន្ឋខ្ញុំ មួយដបស្រាអម្បាញ់មិញ
ប៉ូលីស៖ គាត់ស្លាប់មែនទេ?
បុរស៖ អត់ទេ គ្រាន់តែពក! ឥឡូវនេះប្រពន្ឋខ្ញុំកំពុងតាមសងសឹកកាន់កាំបិតកាន់ពូថៅផង ដេញតាមពីក្រោយ ខ្ញុំប្រកិតៗតែម្តង!
ប៉ូលីស៖ អុញ! អញ្ចឹងសោះ
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke