ព័ត៌មានកីឡា៖ បង្ហាញពីលទ្ធិផលក្រោយការប្រកួតរវាង ក្រុមជើងខ្លាំងម្រើសជាតិ អាហ្សង់ទីន ប៉ះជាមួយ ព័រទុយហ្គាល នៅពហុកីឡរដ្ឋាន Old Trafford ធ្វើឲ្យមានការហ៊ោកញ្ជៀវ ពីអ្នកគាំទ្ររបស់ព័រទុយហ្គាលស្របពេល ភាពសោកស្ដាយ ត្រូវកើតឡើងចំពោះ អាហ្សង់ទីន។
ការប្រកួតបានចាប់ផ្ដើម ទស្សនីយភាពដ៏អស្ចារ្យក៏បានជ្រាបចូលក្នុងអារម្មណ៍ទស្សនិកជន យ៉ាងរន្ទឺបង្កឲ្យមានការហ៊ោកញ្ជ្រៀវ សម្រែកខ្លាំង ជាមួយនិងការប្រកួតដ៏ស្វិតស្វាញ រវាងក្រុមទាំងពីរ ។ ជាការពិតណាស់ការប្រកួតរវាងក្រុមទាំង ពិតជាធ្វើឲ្យមានការភិតភ័យលាយលំនឹងការសប្បាយជាមួយនិង យុទ្ធសាស្ត្រនៃការលេង មានការបើកប្រៀបដាក់គ្នាទៅវិញទៅ មក ប៉ុន្ដែជាអកុសល លទ្ធផលរបស់ អាហ្សង់ទីន ត្រូវ ព័រទុយហ្គាល ស៊ី ១ គ្រាប់ធ្វើឲ្យក្រុមមានឱកាសទទួលជោគជ័យ។
យោងតាមការបង្ហាញរបស់ព័ត៌មានបានលើកឡើងថា ខ្សែប្រយុទ្ធទាំងពីរ រវាងក្រុមទាំងសងខាង ក្នុងឱកាសនៃការ ប្រកួតនេះ មិនបានបង្កើតស្នាដៃអ្វីឡើយ ក្រៅពីជួយជ្រោមជ្រែងក្រុមតែប៉ុណ្ណោះ ។ ហើយពិសេសថែមទៀត អ្នកទាំងពីរ ត្រូវបានស្ថិតក្នុងការតាមដាន ពីទស្សនិកជន ថាការប្រកួតលើកនេះ គឺជាឱកាស នៃការសងសិក របស់ Messi ក្រោយពីត្រូវធ្លាប់ចាញ់ដៃ Cristiano Ronaldo កាលពីប្រកួតគ្នារវាង Barcelon នឹង Real Madrid ក្នុងពិន្ទុ ៣ ១ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailymail