CamNews

ព័ត៌មានអន្តរជាតិ 

ឧបទ្ទីបកូរ៉េ កំពុងតែ រំជួល "ភ្លើងសង្គ្រាម" ខណៈ អាមេរិក កូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ នៅឧបទ្វីបកូរ៉េ រដូវកាល រំញ័រ ក៏ដូចជា រំជួយសព្វទិសទី​ នោះកាន់តែខិតជិតមកដល់ ទៀតហើយ នោះគឺ​ ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ រួមគ្នា ដែលគ្រោងនឹ  ងចាប់ផ្តើម ដើម  ខែក្រោយនេះ រវាងប្រជាជាតិទាំងពីរ កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ស៊ីអិនអិន អោយដឹងថា ៖សមយុទ្ធយោធាប្រចាំឆ្នាំរវាងប្រជាជាតិ ទាំងពីរនេះ ជាទូទៅ មានការចូលរួម ពីសំណាក់កងកម្លាំង ទ័ព ពលទាហាន    ជា ច្រើនពាន់នាក់ ខណៈ ចលករមួយនេះ ជារឿយៗ ត្រូវបានបដិសេធ និង ស្នើអោយបញ្ឈប់ ពីសំណាក់រដ្ឋាភិបាល កុម្មុយនីស្ត ប្រ ទេសកូរ៉េខាងជើង ។

សាស្ត្រាចារ្យ Sung-Yoon Lee មកពីសកលវិទ្យាល័យ Tufts អោយដឹងថា ៖ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាល ទី ក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានតវ៉ាដោយតម្រូវអោយ  មានការបញ្ឈប់  សមយុទ្ធយោធា ប្រចាំ ឆ្នាំមួយនេះ ខណៈមានការលើកឡើងអោយដឹងថា ជាការវាយលុក ដ៏ធម្មជាតិ និងជាសកម្មភាពញ៉ុះញ៉ុង សង្គ្រាមជាដើម ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un