CamNews

កីឡាអន្តរជាតិ 

Gareth Bale នឹងត្រូវអវត្ដមានការប្រកួត Real Madrid ប៉ះជាមួយ Atletico Madrid នៅថ្ងៃព្រហស្បតិ៍ នេះហើយ

ព័ត៌មានកីឡា៖ ខ្សែស្លាបដ៏ឆ្នើមរបស់ Real Madrid លេចឮដំណឹងមកថា នឹងអវត្ដមានការប្រកួត Champions League ជើងទី ២ ប៉ះជាមួយក្រុម Atletico Madrid ខណៈដែលកីឡាករនៅមិនទាន់ជាសះស្បើយពីរបួស កាលពីប្រកួត ជាមួយ Malaga កាលពីថ្ងៃសៅរ៍។ 

កីឡាករ Gareth Bale បានទទួលរងរបួសជើង កាលពីសៅរ៍ ប្រកួតជាមួយក្រុម Malaga ហើយទទួលបានជ័យជំនះ រហូតមកទល់ពេលនេះនៅមិនទាន់បានស្រួលនៅឡើយនោះទេ ។ Gareth Bale គឺជាកីឡាករ​ដែលឆ្នើមមួយរួបនៅក្នុងក្រុម បន្ទាប់ពី Ronaldo មក ហើយអវត្ដមានការប្រកួតនេះ សម្រាប់ Real Madrid ក៏ជារឿងមួយគួរព្រួយបារម្មណ៍ផងដែរ ពីព្រោះថា មិនត្រឹមតែ Gareth Bale តែម្នាក់ទេ នៅមាន​ខ្សែប្រយុទ្ធ​ម្នាក់ទៀត ឈ្មោះថា Karim Benzema ក៏លេចឮដំណឹងថា មិនទាន់ប្រាកដនឹងអាចលេងបានល្អដែរនោះទេ ពីព្រោះ​កាលពីសប្ដាហ៍មុន កីឡាកររួបនេះ ក៏មានបញ្ហាជង្គង់បន្ដិចបន្ដួចផងដែរ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Real Madrid Garath Bale