ប្រភពពីគេហទំព័រ weirdasianews បានផ្សាយថា ព្រឹត្តិការណ៍មួយនៅក្នុង ប្រទេសចិន គឺអ្នក
ដែលរស់នៅគ្មាន ទិសដៅច្បាស់លាស់ ត្រូវបានអាជ្ញាធរឲ្យ ស្នាក់នៅក្នុងទ្រុងដូចសត្វ ដែល
នេះត្រូវបានចាត់ទុកថាជា ការការពារសុវត្ថិភាពដល់អ្នកដំណើរ។ ប៉ុន្តែបញ្ហាសន្តិសុខនេះ វា
ជាការព្រួយបារម្ភដ៏ធំ ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថា អ្នកសុំទាន អ្នកពនេចរ ត្រូវបានគេចាត់ទុកដូចសត្វដែលឲ្យរស់នៅក្នុងទ្រុងដូច្នេះ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ សាសនាមួយ ដែលបានប្រារព្ធឡើងនៅខេត្ត Nanchang, Jiangxi
មន្ត្រីមូលដ្ឋានបានធ្វើការប្រមូលជនទាំងនោះ ដាក់នៅក្នុងទ្រុង។ ការធ្វើដូចនេះដើម្បីធានាសុវត្ថិ
ភាព និងចៀសវាងការរំខាន ណាមួយដល់អ្នកទេសចរ និងប្រជាជនក្នុងតំបន់ពីសំណាក់ជនទាំង
អស់នេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល