ព័ត៌មានកីឡា៖ កីឡាករចាំទីរបស់ Chelsea ឈ្មោះថា Petr Cech ទំនងជាមិនសម្រេចចាកចេញពីក្រុមឡើយក្នុងរដូវកាលថ្មីនេះ ក្រោយពីមានការចូលចិត្ដ និង ស្រលាញ់ពីមិត្ដភក្ដិក្នុងចង្កោមអាជីពជាមួយ ។
អ្នកចាំទីដ៏អភព្វរបស់ Chelsea ដែលកន្លងមកក្រុមតែងតែចង់ផ្ទេរចេញ ទៅលិច ទៅកើត មិនចេះអស់ មិនចេះហើយ ពេលនេះបានសម្រេចចិត្ដ ថា មិនចាកចេញពីក្រុមឡើយ ក្រោយពីកីឡាករបានធ្វើដំណើរ ទៅប្រកួតជាមួយក្រុមចុងក្រោយប៉ះជាមួយ Darby Country FC ហើយទទួលជោគជ័យក្នុងពិន្ទុ ៣ ទល់នឹង ១ ហើយនិងមានការពេញចិត្ដ ពេញថ្លើមពីមិត្ដភក្ដិក្នុងក្រុម ស្រាលាញ់រាប់អានជាខ្លាំង។ លើសពីនេះទៅទៀតរាល់ការធ្វើដំណើរ របស់កីឡាករជាមួយក្រុម គឺតែងតែទទួលបាន ជ័យជំនះស្ទើតែគ្រប់ការប្រកួត ដែលជាហេតុគួកត់សម្គាល់។
ស្របពេលនេាះផងដែរ ថ្នាក់ដឹកនាំក្រុម លោក Jose Mourinho មិនទាន់មានសកម្មភាព ប្រតិកម្មអ្វីចំពោះការសម្រេចចិត្ដនោះឡើយ ក្រៅពីត្រូវបានគេដឹងថា គាត់ក៏មានភាពស្ទាក់ស្ទើ និងការសម្រេចចិត្ដ នោះ ។ ប៉ុន្ដែបើយោងទៅតាមការចេញផ្សាយ ព័ត៌មានកន្លងមកធ្លាប់បានបង្ហាញដែរថា លោក Jose Mourinho ធ្លាប់មានកំហឹង នឹងការលេចឮ ពាក្យចរចាមរាមជាច្រើនទាក់ទងនិងការដោះដូរកីឡាករនៅក្នុងក្រុម ដែលអាចប៉ះទង្គិចដល់អារម្មណ៍កីឡាកររបស់គាត់ ហើយគាត់ក៏បានសង្កត់ធ្ងន់ផងដែរ ថាក្រុមរបស់គាត់និងមិនមានការលក់ចេញ ទិញចូលកីឡាករថ្មីចាស់នោះទេនៅរដូវកាលខាងមុខនេះ។
ហើយចំពោះការសម្រេចចិត្ដសារជាថ្មីនេះ កីឡាករ បានប្ដេជ្ញាចិត្ដយ៉ាងមុតមាំជាមួយមិត្ដរួបក្រុម ថា និងជួយសម្រេចបំណងក្រុម ឲ្យកាន់តែមានឥទ្ធិពលខ្លាំងទៅៗ ចាប់ពីដើមឆ្មាំថ្មី ២០១៥ នេះតទៅ ។ ការតស៊ូមួយនេះ បានជម្រុញទឹកចិត្ដឡើងតាំង ពីក្រុបានយកឈ្នះលើក្រុម Darby Country FC មកម្ល៉េះ ។ គ្មានអ្វីដែលអាចជោគជ័យ ដោយគ្មានតស៊ូសាមគីគ្នានោះទេ ដូច្នោះគាត់សង្ឃឹមថា ថ្នាក់ដឹកនាំនិង យល់បានពីក្ដីរំពឹងទុករបស់កីឡាករក្នុងក្រុម Chelsea ទាំងអស់ ។
សំណួចុងក្រោយចង់សួរថា តើ Chelsea ពិតជាសម្រេចជាថ្មីដោយរក្សា Petr Cech អោយនៅក្នុងក្រុមរហូតដែរឬទេ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror