CamNews

ព័ត៌មានអន្តរជាតិ 

ដំណោះស្រាយ វិបត្តិប្រាក់បំណុល អាម៉េរិកលេចរូបរាង បន្ទាប់ពីកិច្ចប្រជុំក្តៅ គគុកក្នុងសភា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ
២០១៣ នេះថា កិច្ច ព្រមព្រៀងក្នុងការ បង្កើតដំណោះស្រាយ នៃវិបត្តិប្រាក់បំណុល អាម៉េរិក
នោះបានលេងឡើង ជាបណ្តើរៗហើយ បន្ទាប់ពីការពិភាក្សាដោះដូរ មតិយោបល់គ្នា ដ៏ក្តៅ
គគុករវាងគណបក្ស ប្រជាធិបតេយ្យរបស់ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង គណបក្ស
សាធារណរដ្ឋ ដែលគ្រប់គ្រងសភា ប៉ុន្តែដំណាក់កាលទីពីរ នៃកិច្ចពិភាក្សានេះ នឹង ត្រូវធ្វើឡើង
ម្តងទៀតរហូតដល់ ដើមឆ្នាំក្រោយ។

ដោយហេតុថា គំរូនៃដំណោះស្រាយវិបត្តិបំណុលរយៈពេល វែងខាងលើនេះ នឹងតម្រូវឲ្យ អាម៉េ
រិកបង្កើននូវ កម្លាំង នៃការខ្ចីរបស់ខ្លួនតែរយៈពេល ប៉ុន្មានខែតែប៉ុណ្ណោះ ទើបវាត្រូវបាន គេរៀបចំ
ក្នុងការបង្កើតឲ្យមាន ភាពងាយ ស្រួល ដល់ដៃគូ របស់ខ្លួនបន្ថែមទៀត ដើម្បីគេច ចេញពីហានិ
ភ័យ ទាំងឡាយដែលតែងតែកើតឡើង ជារៀង រាល់ឆ្នាំ។

ថ្ងៃព្រហស្បតិ៍ ខាងមុខនេះគឺជាពេលកំណត់ដែល ចំបាច់បំផុត ហើយក៏ជាថ្ងៃចុងក្រោយផងដែរ
ដែលរដ្ឋាភិបាល សហព័ន្ធ ត្រូវតែរកថវិកាឲ្យ បានគ្រប់គ្រាន់ដើម្បីចំណាយ ទៅលើភាពចំបាច់
នានា។ បើតាមអ្នកវិភាគនានា បាន គម្រាមថា ការបរាជ័យក្នុងការកំណត់ ការកើនឡើងនៃ ប្រាក់
បំណុលនោះ អាចនឹងធ្វើឲ្យភូមិសាស្ត្រ សេដ្ឋកិច្ច ទាំងអស់ទទួលរង នូវការវាយប្រហារ ព្រមទាំង
អាចបណ្តាលឲ្យ មានការបាត់បង់យ៉ាង ធំធេងទៀតផង។

អំឡុង ពេលប្រាក់ដែល នឹងត្រូវចំណាយ កំពុងតែត្រូវបាន គេគិតពិចារណានោះ សភាអាម៉េរិក
នឹងពង្រីកកម្លាំង នៃការ ខ្ចីប្រាក់របស់ខ្លួន ហើយការធ្វើបែបនេះ អាចនឹងសម្រេចទៅបានរហូត
ដល់មានការអនុញ្ញាត ដោយច្បាប់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ ឯណោះ។ ឆ្លើយតបចំពោះ
មធ្យោបាយដែលមាន ពេលកំណត់នេះ អ្នកវិភាគបាន រំពឹងទុកថា ភាគីទាំងពីរនៅក្នុងសភា នឹង
បន្តការពិភាក្សាឲ្យ មានប្រសិទ្ធភាពជាងមុនទៀត ដើម្បីជម្នះ ឧបសគ្គ នេះឲ្យបាន។

អ្វីដែលសំខាន់ផងដែរនោះ គឺកិច្ចប្រជុំតំណាក់កាលទីពីរ ហើយវានឹងឈាន ដល់តំណាក់កាល
ទីបីថែមទៀតស្រប ពេលដែលអ្នក វិភាគក៏បានអះអាងថា ការតស៊ូជម្នះរាល់ភាព ជាប់គាំង នឹង
បន្តរហូតដល់មានកិច្ច ព្រមព្រៀង ជាទូទៅមួយត្រូវបានធ្វើឡើង ដែលអាចឆ្លើយ តបចំពោះវិបត្តិ
នយោបាយ ព្រមទាំងប្រាក់បំណុលដែល អាម៉េរិក កំពុងតែប្រឈមមុខ ប៉ុន្តែគេមិនទាន់ ដឹងនៅ
ឡើយទេថា វានឹងត្រូវអូសបន្លាយ ដល់ពេលណានោះ ៕

Photo by DAP-News

ដោយ៖​ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ