ប្រព័ន្ធផ្សព្វផ្សាយថៃ បានការប្រកាសថា ការប្រកាសស្តី អំពីការបកស្រាយសាលក្រម នឹងត្រូវ
ផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ និងតាមវិទ្យុជាភាសាថៃ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ខាង
មុខ ដែលពលរដ្ឋថៃទាំងមូល កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។
បន្ទាប់ពីបាត់បង់ ផ្ទះសម្បែងរបស់ពួកគេ កាលពីពីរឆ្នាំមុន ដោយសារតែការផ្លោងគ្រាប់ ពីសំ
ណាក់ កងទ័ព របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប៉ះទង្គិចគ្នា នៅតាមព្រំដែន នៃប្រាសាទ
ព្រះវិហារ អ្នកស្រី សំរិត សៀនប្រាដាប បាននិយាយថា អ្នកស្រី បានត្រៀមខ្លួនរួចជាស្រេចហើយ
ចំពោះការ បាញ់ប្រហារណាមួយ ក្រោយការប្រកាសសាលក្រម នៅថ្ងៃចន្ទខាងមុខ។
យោងតាមគេហទំព័រ ឌឹណេសិន ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ថា ជាមួយនឹង
ការព្រួយបារម្ភ ប៉ុន្តែអ្នកស្រី បានប្តេជ្ញាផងដែរថា អ្នកស្រីនឹងយកទៅជាមួយនូវប្រាក់កាស ឯកសារ
សំខាន់ៗ និងគណនេយ្យធនាគារ ដាក់តាមកាបូប និងបានត្រៀមខ្លួនរួចហើយ សមា្រប់ការភៀស
ខ្លួន ទោះបីជាពេលថ្ងៃ ឬពេលយប់ក៏ដោយ។
អ្នកស្រី បានពន្យល់ថា «អ្វីទំាងអស់ដែលខ្ញុំត្រូវការ គឺនៅទីនេះ នៅក្នុងកាបូបរបស់ខ្ញុំ។ ត្រៀមរួច
រាល់ហើយ សម្រាប់ការប្រមូល នៅពេលដែលរត់ ហើយខ្ញុំអាចមានសម្លៀកបំពាក់ និងវត្ថុចាំបាច់
ផ្សេងទៀត នៅពេលខ្ញុំមានសុវត្ថិភាព»។
ព័ន្ធនឹងការប្រកាស នៃការបកស្រាយសាលក្រម របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុង ឡាអេ
នេះដែរ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ក៏គ្រោងនឹងថ្លែងសុន្ទរកថាផងដែរ នៅវេលាម៉ោង
១០យប់ថ្ងៃចន្ទ បន្ទាប់ពីមាន សេចក្តីថ្លែងការណ៍សម្រេច ពីក្រសួងការបរទេសថៃរួចមក៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល