បុរសម្នាក់បានដាក់ពាក្យសុំបំរើការងារ ក្នុងសួនសត្វមួយ នៅកណ្តាលទីក្រុង ។ក្រោយពេល
ពេលគាត់បានឃើញសេចក្តីប្រកាសជ្រើសរើសបុគ្គលិក ដោយប្រាប់ពីប្រាក់ខែច្បាស់លាស់
ប៉ុន្តែមិនបញ្ផាក់ថាធ្វើអ្វីនោះទេ ។ កន្លងមកម្ចាស់សួនសត្វនេះ បានចំណាយប្រាក់អស់រាប់
លានដុល្លា ដើម្បីផ្សាយពានិជ្ផកម្ម ទាក់ទាញអ្នកទស្សនាមកមើលសត្វស្វាឳប៉ុន្តែវាបានងាប់
បាត់ទៅ ដោយគ្មានមូលហេតុសោះ ដូច្នេះពួកគេត្រូវការសត្វស្វាឳ មួយទៀតមកជំនួស។
បុរសម្នាក់នោះត្រូវការលុយ និងការងារធ្វើជាចាំបាច់ ដូច្នេះ គាត់ក៏សំរេចចិត្តព្រមទទួលការ
ងារដើរតួជាស្ចាឳនោះ ។ ជារៀងរាល់ថ្ងៃគាត់តែងតែ ដើតួជាសត្វស្វាឳ ដោយស្លៀក
ពាក់ស្បែកជាស្វាឳ ហើយរត់លេងក្នុងទ្រុង។ បានមួយរយៈ ក្រោយមកគាត់មានអារម្មណ៍ថា
ចូលចិត្តការងារនេះណាស់ ហើយតែងតែបន្លាចក្មេងៗ លេង និងស្រែកតាមរបៀបសត្វស្វា
ដាក់ក្រុមមនុស្សមកទស្សនានិងស៊ីចេកព្រមទាំងចំណីសំរាប់ស្វាឳ។ ពេលវេលាចេះតែកន្លង
ទៅ គាត់ក្លាយជាចំណុច ចាប់អារម្មណ៍ ជាងគេនៅក្នុងសួនសត្វ សំរាប់ភ្ញៀវមកទស្សនា
ហើយគាត់តែងតែតោងលេងពីមែកឈើមួយទៅមួយ និងវល្លិដែលមាននៅទីនោះ ធ្វើអោយ
ភ្ញៀវមកទស្សនាម្នាក់ៗ ចូលចិត្តគាត់ខ្លាំងណាស់ ។
នាថ្ងៃអាទិត្យ មានមនុស្សជាច្រើនមកទស្សនាពេលនោះគាត់កំពុងតែលោតលេងពីដើមឈើ
មួយទៅមួយ ចៃដន្យអីគាត់យោលវល្លិមួយរបូតដៃហើយធ្លាក់ចូលទៅក្នុងទ្រុងដាក់តោធ្វើឱ្យ
តោដែលកំពុងដេកបើកភ្នែកឡើង ហើយដើរលបៗ សំដៅមករកស្វាឳ ដោយស្រក់ទឹកមាត់
ធ្វើអោយស្វាឳថយ រហូតដល់ទប់ខ្លួននឹងរបង។ ពេលដែលតោមកគៀងស្វាឳក៏លើកដៃរា
ឡើងហើយស្រែកថា "ជួយផងជួយផង! ខ្ញុំមិនមែនជាសត្វស្វាឳទេ ខ្ញុំជាមនុស្ស ជួយផង!
"បន្ទាប់មកតោក៏និយាយថា"ឆ្កួតទេឬ! បិទមាត់ឯងចង់អោយគេដេញយើងចេញពីការងារឬ?"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke