CamNews

សំណើច 

សំណើច រឿង៖ ប៉ូលិសបង្រ្កាប គ្រឿងញៀន

កាលដើមឡើយ ​មានបុរស​អ្នកជួញដូរ​គ្រឿងញៀន​ម្នាក់ ​បានធ្វើ​ដំណើរតាមទូក​​ព្រមទាំង​មាន
​គ្រឿងញៀន​ដាក់​ជាប់ខ្លួន​យកទៅ​ចែកចាយ​សំរាប់លក់ផង។
ក្រុមប៉ូលិស ដែលបានទទួលដំណឹងនេះ បានប្រដេញ និងចាប់ខ្លួន ហើយក៏សុំធ្វើការឆែកឆេរ

ប៉ូលិស៖ នេះកញ្ចប់អ្វី?
បុរសគ្រឿងញៀន៖ កញ្ចប់បាយ ទុកហូបពេលធ្វើដំណើរតាមផ្លូវ!
ប៉ូលិស៖ ចុះកញ្ចប់នេះ?
បុរសគ្រឿងញៀន៖ កញ្ចប់នេះ គឺសំណាញ់ សម្រាប់បង់ចាប់ត្រីធ្វើម្ហូប!
ប៉ូលិស៖ ចំណែកកញ្ចប់នេះវិញ?
បុរសគ្រឿងញៀន៖ គឺនែ! អាកញ្ចប់មួយនេះ ជាអាភៀន ជារបស់ខុសច្បាប់បោះចោលទៅ!
(ថារួចបុរសគ្រឿងញៀន ក៏ទំលាក់ ចុះទៅក្នុងទឹកទន្លេបាត់ទៅ)
ប៉ូលិស៖ (ចាប់មិនបានព្រោះគ្មានភស្តុតាង )