គ្រោះថ្នាក់ ៖ បើតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស
បានអោយដឹងថា ក្រពើកំណាចមូយក្បាលបានបើកយុទ្ធនាការវាយប្រហារទៅលើទូកបុរសនេ
សាទម្នាក់ ខណៈពេលដែលគាត់កំពុងលង់លក់ក្នុងសុបិន្ត។
គួរបញ្ជាក់ផងដែរថា បុរសនេសាទដែលជាជនជាតិអូស្រ្តាលី នឹងត្រូវបានសត្វក្រពើកំណាចប្រ
វែង៣,៥ ម៉ែត្រវាយប្រហារត្រូវបានរកអោយឃើញថា គាត់មានឈ្មោះ Dean Bennett វ័យ ២២
ឆ្នាំខណៈពេលដែលគាត់នៅលើទូកជាមួយនឹងប្អូនប្រុសវ័យ ១២ ឆ្នាំម្នាក់ផ្សេងទៀតឈ្មោះ Matt
នឹងមិត្តភក្តិឈ្មោះ Ian ។
លើសពីនេះទៅទៀត គាត់បានបញ្ជាក់ថា នៅវេលាយប់មួយ ខណៈពេលដែលពួកគាត់កំពុង
លង់លក់ នៅលើទូកចេញទៅនេសាទនេះ ស្រាប់តែឮសំលេងដូចរន្ទះ នៅខាងក្រោយទូករបស់
គាត់ ដែលញ៉ាំងធ្វើអោយពួកគេភ្ញាក់មួយរំពេច លុះពេលទៅមើលទើបដឹងថាសត្វក្រពើដ៏កាចសា
ហាវមួយក្បាលបានវាយប្រហារទៅលើម៉ាស៊ីនទូករបស់គាត់។ ភ្លាមៗនោះ ពួកគាត់ក៏បោះយុថ្កា
ដើម្បីទប់លំនឹងទូក រង់ចាំដល់ពេលវាលេងវាយប្រហារ។
គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ បានកើតឡើងនៅកណ្តាលទន្លេ
SouthAlligator River ដែលស្ថិតនៅភាគខាងជើងប្រទេសអូស្រ្តាលី តែមានបានបង្ហអោយបុគ្គល
ណាមួយរងរបួសនោះទេ ស្របពេលដែលគេបានអះអាងថា ការវាយប្រហារពីសំណាក់ក្រពើកំ
ណាចមួយក្បាលនេះមកពីវាដាច់អាហារពេកក៏ថាបាន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Spy