ព័ត៌មានកីឡា៖ ជាការបង្ហាញឲ្យឃើញជាក់ស្ដែង ពីការប្រកួតគា្នរវាង ក្រុមខ្លាំងក្នុងទឹកដីអេស្ប៉ាញ Real Madrid ប៉ះជាមួយអ្នកលេងក្នុង ទឹកដីអាល្លឺម៉ង់ Schalke ចេញលទ្ធផល ក្រុមម្ចាស់ផ្ទះដេកស្អាត ត្រឹមត្រឹម ពិន្ទុ ៣ ទល់នឹង ៤ នៃការប្រកួត វគ្គរដូវកាល Champions League ។
ក្រុមម្ចាស់ផ្ទះ Real Madrid បានបើកទ្វារទទួលស្វាគមន៍ យ៉ាងកក់ក្ដៅ និងរីករាយបំផុត ចំពោះការចូលមកកាន់របស់ ក្រុមភ្ញៀវ Schalke ក្នុងជំនួបប្រកួតរដូវកាល Champions League ប៉ុន្ដែបែជាបញ្ចប់ទៅវិញដោយទឹកមុខ ស្ងួតក្រៀមក្រំរកថ្លែងមិនត្រូវ ខណៈដែល លទ្ធផលបញ្ចប់ការប្រកួត បានបង្ហាញថាក្រុមត្រូវបរាជ័យ ត្រឹមពិន្ទុ ៣ ទល់នឹង ៤ ។
ស្ថានភាពនៃការលេងដេាយមិនអាចស្មានដឹង ខណៈដែល Real Madrid អាចរកពិន្ទុបាននាំមុខ ៣ គ្រាប់មុន ត្រឹម ៥៣ នាទី ដោយកីឡាករ Ronaldo រកបាន ២ គ្រាប់ ក្នុងនាទីទី ២៥ នឹង ៤៥ ហើយ ១ គ្រាប់ទៀតដោយ Benzema នៅនាទីទី ៥២ ចំណែក Schalk ខណៈពេលនោះ ទើបតែអាចរកបាន ២ គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Fuchs នៅនាទីទី ២០ និង Huntelaar នៅនាទីទី ៤០។ ប៉ុន្ដែមិនស្មានថាគ្រាប់ទី ៣ របស់Real Madrid គឺជាគ្រាប់ចុងក្រោយរបស់ក្រុមមិនអាចបន្ដដង្ហើមទៅទៀតបាន ដោយ Schalk បឹទជិត ហើយបន្ថែមការវាយលុក រហូតសម្រេចបាន ២ គ្រាប់ផ្ទួនៗទៀត ដោយកីឡាករ Sané នៅនាទីទី ៥៧ និង Huntelaar នៅនាទី ៨៧ ជានាទីចុងក្រោយ គៀកបញ្ចប់នៃការប្រកួត ។
គួរបញ្ជាក់ផងដែរថា បរាជ័យរបស់ ក្រុមញគឺជារឿងមួយសោកស្ដាយណាស់ទៅហើយ សម្រាប់កីឡាករ ប៉ុន្ដែចំនុចមួយដែលត្រូវអបអរផងដែរនោះ គឺ ជោគជ័យរបស់ Ronaldo ដែលបានសម្រេចលទ្ធផល បំបែកកំណត់ត្រា ស្វែងរកពិន្ទុ ខ្ពស់ជាងគេនៅក្នុងរដូវកាល Champions League ដែលមានចំនួនសរុបដល់ទៅ ៧៦ គ្រាប់ ក្នុងចំនួនប្រកួត ១១៥ ដង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី