ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Man Unitd បានទទួចប្រាប់អ្នកសារព័ត៌មាន ប៊ីប៊ីស៊ី ថា រូបលោកប្រហែលនឹងសម្រេចចិត្ដ ដាក់ Wayne Rooney ចូលទៅក្នុងខ្សែបម្រើហើយសម្រាប់ការប្រកួត Chelsea នៅថ្ងៃស្អែកនេះ ។
លោក Louis van Gaal បានបកស្រាយពីទុក្ខក្រៀមក្រំរបស់ក្រុម ខណៈដែលកីឡាករខ្សែបម្រើ ២ រូបត្រូវខកខានចូលរួមប្រកួតនាថ្ងៃស្អែកនេះ ប៉ះជាមួយ Chelsea ។ ខ្សែបម្រើ ២ រូបដែលមានន័យទៅដល់នោះ គឺ Michael Carrick និង Daley Blind ដែលពួកគេកំពុងមានរបួសមិនអាចចូលរួមប្រកួតបានឡើយ។ ដូច្នេះសម្រាប់ជម្រើសចុងក្រោយរបស់ ក្រុមត្រូវតែងតាំង មុខតំណែថ្មីរបស់ Wayne Rooney ទៅជាខ្សែបម្រើវិញម្ដង ដែលកីឡាកររូបនេះ កន្លងមកលេងក្នុងមុខតំណែងជាខ្សែប្រយុទ្ធ។ បន្ថែមពីលើនេះផងដែរ កន្លងមក Wayne Rooney ក៏ធ្លាប់ត្រូវបាន លោក Louis van Gaal ឲ្យលេងក្នុងមុខតំណែងមួយនេះ កាលពីដើមខែមករា ហើយក្រោយមកទៀត កីឡាករក៏ប្ដូរមកលេងជាខ្សែប្រយុទ្ធវិញ ក្រោយពីមានជើងគ្រប់ ។
លោក Louis van Gaal បានបន្ដត្អួញត្អែបន្ថែមទៀតថា រូបគាត់គ្មានជម្រើសនឹងសម្រេចចិត្ដ ក្រៅពីនេះឡើយ ដូច្នេះគាត់សង្ឃឹមថា ដំណើរមួយនេះ នឹងប្រព្រឹត្ដទៅ បានល្អសម្រាប់ Man United ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី