CamNews

តារា 

រូបរាងសង្ហារហើយ មានពុកមាត់សិចស៊ីទៀត តែទាស់ត្រង់ថាពាក់កែងហើយ រាំបទ Beyonce ឡូយជាងស្រីទៀត (មានវីដេអូ)

ជាទូទៅ យើងតែងតែឃើញថា អ្នករាំក្បាច់គ្រលែង ឬក្បាច់សិចស៊ី ភាគច្រើនគឺជា នារីៗព្រោះថា ពួកគេមានចង្កេះទន់ និងស្រួលបត់បែន ដើម្បីបង្ហាញរូបរាង ដ៏សិចស៊ី របស់ពួកគេផងដែរ ។



តែប្រុសៗ ៣ នាក់បានធ្វើ អោយយើងភ្ញាក់ផ្អើល ជាខ្លាំងបន្ទាប់ពី វីដេអីនៃការរាំ របស់ពួកគាត់ ។ ប្រុសៗ ៣ នាក់ដែល បុរសនៅកណ្តាលគេ ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញរាំ ដែលមានឈ្មោះ ថា Yanis Marshall ហើយនិងមិត្តភក្តិ នៅសងខាង ២ នាក់ទៀត Arnaud Boursain និង Mehdi Mamine បានបង្ហាញក្បាច់រាំ​ ដ៏សិចស៊ី ជាងស្រីៗទៀត ជាមួយនិងបទរបស់ Beyonce ។ មិនត្រឹម តែប៉ុណ្ណោះ ខ្លួនជាប្រុសទេ តែពាក់ស្បែកជើងកែងចោទហើយ រាំគ្រលែង គ្រលាស់បានយ៉ាងរស់ រវើកឡូយអស់ទាស់ ឥលូវយើងទៅមើល ទាំងអស់គ្នា ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star dancer yanis paris beyonce