CamNews

ប្លែកៗ 

កុលសម្ព័ន្ធស៊ីសាច់មនុស្ស ដ៏ល្បីឈ្មោះនៅក្នុងពិភពលោក

Camnews សូមអញ្ជើញលោកអ្នក ធ្វើដំណើរផ្សេងព្រេងទៅកាន់តំបន់មួយរបស់កុលសម្ព័ន្ធ
ស៊ីសាច់មនុស្សដ៏ល្បីល្បាញមួយគ្រា នៅលើពិភពលោក ដោយមានការនាំផ្លូវពីអ្នកស្រាវជ្រាវ
Piers Gibbon ។

ការស៊ីសាច់គ្នាឯកគឺជាប្រការមួយ ដែលកើតមានចំពោះប្រភេទសត្វមួយចំនួនដូចជាពិងពាង
ក្រហម ខ្មៅ សត្វកណ្ដូបសេះ ខ្យាដំរី ។ល។ រីឯមនុស្សក៏ស្ថិតក្នុងចំណោមនោះដែរ ប្រការនេះ
បានធ្វើអោយអ្នកស្រាវជ្រាវត្រូវចំណាយពេលវេលា និងទឹកខ្មៅមិនតិចនោះដែរ។

មុននេះជាច្រើនពាន់ឆ្នាំ កុលសម្ព័ន្ធដើម បានធ្លាប់ធ្វើសាច់មនុស្សដូចគ្នាជាអាហារពិសេស
ដើម្បីជប់លៀងនៅក្នុងព្រៃជ្រៅ។ សូម្បីតែនៅ អង់គ្លេស ដែលជាប្រទេសស៊ីវីល័យ និងទាន់
សម័យ ប៉ុន្ដែគេក៏បានរកឃើញឆ្អឹងរបស់បុរសម្នាក់ដែលត្រូវបានគេយល់ថា បានក្លាយជា
អាហារសំរន់របស់មនុស្សនៅរូងភ្នំ Gough ស្ថិតក្នុង តំបន់ Cheddar Gorge កាលពីច្រើនសត
វត្សមុន។

នៅក្នុងអត្ថបទនេះ យើងនាំគ្នាទៅកាន់តំបន់កុលសម្ព័ន្ធស៊ីសាច់មនុស្សដ៏ល្បីឈ្មោះនៅក្នុង
ប្រទេស Papua New Guinea ជាមួយនឹងអ្នកស្រាវជ្រាវ Piers Gibbon ។

ពេលឈានជើងទៅដល់ភូមិរបស់កុលសម្ព័ន្ធ Papua New Guinea ឬហៅថា ភូមិ Samo លោក
Piers បានដឹងនូវភាពលំបាករបស់មនុស្សនៅទីនេះ ពួកគេខ្វះខាតស្បៀងអាហារ គ្មានភ្លើង
បំភ្លឺ គ្នានទឹកគ្រប់គ្រាន់ ជីវភាពរបស់ពួកគេ មិនខុសពីសម័យបុព្វកាលប៉ុន្មាន។

កុលសម្ព័ន្ធ Samo និងប្រជាជននៅ Papua សុទ្ធតែមានសក់ក្រញាញ់ដូចគ្នា។ យើងបានដឹង
ថា កាលពីមុននេះ មានអ្នកស្រាវជ្រាវម្នាក់បានឃើញជនជាតិដើមដោយចៃដន់នៅលើកោះ
នេះ ពួកគេមានសក់ដូចទៅនឹងជនជាតិដើម Guinea ជាមួយនឹងសក់ក្រញាញ់ និងស្បែកខ្មៅ។

ដើម្បីកុំអោយច្រលំ លោក Piers Gibbon បានដាក់ឈ្មោះអោយក្រុមកុលសម្ព័ន្ធថ្មីមួយនេះថា
Papua New Guinea (ជនជាតិ Guinea សក់ក្រញាញ់ថ្មី) ពេលនេះ វាបានក្លាយជាឈ្មោះរបស់
ប្រទេសមួយ។

ជាមួយទំហំដី ៤៦២.៨៤០គីឡូមែត្រក្រឡា Papua New Guinea គឺជាប្រទេសធំទី ៥៤ នៅក្នុង
ពិភពលោក និងជាកន្លែងដែលមានជនជាតិផ្សេងៗគ្នាច្រើនជាងគេលើពិភពលោកផងដែរ
ដោយមានភាសាជនជាតិដើមចំនួន ៨០០ និងមានសមជិកប្រមាណជា ៥លាននាក់កំពុង
រស់នៅ។

ប៉ុន្ដែ កុលសម្ព័ន្ធ Samo គឺជាជនជាតិដើមដែលត្រូវបានគេចាប់អារម្មណ៍ជាងគេ ដោយសារ
តែទម្លាប់ស៊ីសាច់មនុស្សដ៏គួរអោយភ័យខ្លាចរបស់ពួកគេកាលពីសម័យដើម។

កុលសម្ព័ន្ធ Samo យល់ថា ការស្លៀកពាក់ គូរមុខមាត់ ជាដើម តាមបុរាណ គឺជាប្រការដែល
មិនអាចខ្វះបាននៅក្នុងពិធីបុណ្យផ្សេងៗ ដូចជាពិធីសែនទេវតា​ជាដើម។ នៅមុនពេលសំដែង ឬជួបជុំជាពិសេស ក្រុមបុរស និងស្រ្ដីនៅក្នុងភូមិ សុទ្ធតែត្រូវត្រៀម និងរៀបចំតុបតែងរាង
កាយយ៉ាងម៉ត់ចត់ ជាមួយនឹងសក់ក្លែងក្លាយ។

បច្ចុប្បន្ន ជាជាតិ Samo នៅតែរក្សាបាននូវសំលៀកបំពាក់ទំនៀមទំលាប់របស់ពួកគេ។

បន្ទាប់ពីការទស្សនាភូមិនេះ អ្នកស្រាវជ្រាវបានចាប់ផ្ដើមនិយាយជាមួយលោកតាម្នាក់ដែល
ត្រូវបានគេយល់ថា ជាអ្នកមានអាយុច្រើនជាងគេក្នុងកុលសម្ព័ន្ធស៊ីសាច់មនុស្សដោយមិន
មានការភ័យខ្លាចអ្វីឡើយ។

លោកតានេះរៀបរាប់ថា ៖ "កាលពីខ្ញុំនៅតូច ខ្ញុំបានឃើញស្ដ្រីម្នាក់ត្រូវគេកាត់សាច់ជាដុំៗ
ដោយកាំបិតធ្វើពីឬស្សី ហើយខ្ញុំក៏បានភ្លក់សាច់មនុស្សនោះដែរ ប៉ុន្ដែក្លិនសាច់មនុស្សពិតជា
ពិបាកទ្រាំណាស់ វាមិនដូចសាច់សត្វដទៃដូចជាជ្រូក ឬ អូទ្រីស នោះទេ។ នោះគឺជាលើក
ដំបូង ហើយក៏ជាលើកចុងក្រោយដែលខ្ញុំបានហូបសាច់មនុស្ស"។

បុរសវ័យចំណាស់ជាងគេនេះបានអោយដឹងថា​ មូលហេតុដែលនាំអោយស្ដ្រីម្នាក់នោះត្រូវបាន
គេសម្លាប់យកសាច់ស៊ីគឺព្រោះតែ កាលណោះអ្នកដែលមានអំណាចបំផុតក្នុងភូមិយល់ថា ស្ដ្រី
ម្នាក់នោះគឺជាគ្រូធ្មប់ ចូលចិត្ដដើរធ្វើបាបមនុស្ស។ ដូច្នេះហើយ ស្ដ្រីដែលមានសំណាងអាក្រក់
ម្នាក់នោះ ត្រូវទទួលទោសប្រហារជីវិត និងក្លាយជាអាហារសម្រាប់កុលសម្ព័ន្ធ Samo បរិភោគ
នាពេលស្រេកឃ្លាន។

លោកតានេះបន្ដថា ៖ "នៅពេលមានមនុស្សម្នាក់ស្លាប់ ស្រ្ដីជាប្រពន្ធ ឬមិត្តភ័ក្ដរបស់នាង អាច
នឹងត្រូវបានគេទម្លាក់កំហុស ហើយប្រាកដណាស់ ពួកគេនឹងទៅជួបស្ដេចយមរាជ ចំណែក
រាងកាយរបស់ពួកគេក៏នឹងត្រូវចំអិនជាអាហារសម្រាប់កុលសម្ព័ន្ធ"។


ឆ្អឹងមនុស្សនៃយុគសម័យខ្មៅងងឹតរបស់ Papua New Guinea នៅតែត្រូវបានកូនចៅនៃ
កុលសម្ព័ន្ធនេះរក្សាទុកនៅខ្ពង់រាបជុំវិញតំបន់ Goroka រហូតមកទល់នឹងពេលនេះ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: strangeunbelievablepapua new guineatribenotorious