សណ្ឋាគារប្រណិតមួយដែលផ្ដល់សេវាកម្មចំពោះអ្នកដែលបានទទួលមរណភាព ទើបត្រូវ
សម្ពោធដំណើរការនៅជាយក្រុង Yokohama ប្រទេសជប៉ុន ជាមួយនឹងតម្លៃ ១៥៧ដុល្លារក្នុង
មួយយប់។
សណ្ឋាគារដែលផ្ដល់សេវាកម្មចំពោះមនុស្សដែលបានស្លាប់នេះ មានបន្ទប់សរុបចំនួន ១៨
ហើយក្នុងបន្ទប់និមួយៗ មានក្ដារមឈូសត្រជាក់មួយដើម្បីថែរក្សា �អតិថិជន� របស់ខ្លួននៅ
មុនពេលត្រូវបានគេយកទៅបូជា។
សណ្ឋាគារនេះ ត្រូវបានគេបង្កើតឡើងក្នុងបំណងដើម្បីជួយសម្រួលដល់ក្រុមគ្រួសារសព
ទាំងឡាយដើម្បីចៀសវៀងការទុកសពនៅក្នុងផ្ទះក្នុងរយៈពេលយូរថ្ងៃ ព្រោះថានៅប្រទេស
ជប៉ុន ជាធម្មតាមនុស្សដែលបានស្លាប់ទៅគឺត្រូវរង់ចាំរហូតដល់ ៤ថ្ងៃ ទើបដល់វេណបូជា
សពរបស់ខ្លួន ដោយសារតែកន្លែងបូជានានា តែងមានសាកសពច្រើនហួសចំណុះ។
ដោយសារតែរចនាខាងក្រៅរបស់សណ្ឋាគារនេះ ដូចទៅនឹងសណ្ឋាគារធម្មតា ជារៀងរាល់
ថ្ងៃគេឃើញមានភ្ញៀវជាច្រើនមកសួរ និងជួលបន្ទប់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ PLXH