CamNews

តារា 

វ៉ានីឡា ប្អូនស្រីបង្កើត​របស់កវី​ចាញ់ស្នេហ៍ សុខ ជំនោរ ចេញ៣បទ ជោគជ័យមិនគួរឲ្យជឿ

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងស្រស់ស្អាត វ៉ាន់នីឡា កំពុងតែមានភាពល្បីល្បាញក្នុងផលិតកម្ម
"ភ្លេងរីខដ" ។ បទចម្រៀង "មនុស្សបងធុញវិលវិញបានទេ, បងមិនអន់ទេ តែគេល្អជាងបង" និង
បទ" ឲ្យគេទៅថែបង" បទចម្រៀងបីបទដំបូងនេះ ជាការបើកឆាកជីវិតសិល្បៈចម្រៀងរបស់ស្រី
ស្អាតរូបនេះ ក៏ជាបទចម្រៀង កំពុងតែពេញនិយមខ្លាំង នាពេលបច្ចុប្បន្ន ។ មិនថានៅផ្សារទំនើប
ហាងលក់សំលៀកបំពាក់ ហាងលក់វត្ថុអនុស្សាវរីយ៍ ហាងតែបៃតងនានា បទចម្រៀងរបស់នាង
ត្រូវបានលាន់ឮកងរំពងគ្រប់ទីកន្លែង ។

មហាជនភាគច្រើន មិនទាន់បានស្គាល់នាង ឲ្យបានទូលំទូលាយនៅឡើយទេ ព្រោះនាងមិនទាន់
បានឡើងច្រៀងស្ថានីយទូរទស្សន៍ដទៃ ក្រៅពីស្ថានីយទូរទស្សន៍ ហង្សមាស ដែលជាស្ថានីយ
របស់ផលិតកម្មផ្ទាល់តែម្ដង ។ ទស្សនិកជនជាច្រើនបានសំណូមពរ នឹងទទូចឲ្យមានការចុះផ្សាយ
ពីតារាចម្រៀងស្រីរូបនេះ ព្រោះនាងជាតារាកំពុងឡើងកូដខ្លាំង ។

តារាចម្រៀងស្រីស្អាត សាច់សខ្ចី ច្រមុះស្រួច វ៉ាន់នីឡា ជាប្អូនស្រីបង្កើតរបស់កវីស្មោះស្នេហ៍ សុខ
ជំនោរ ដែលនាងជានិស្សិតផ្នែក ធនាគារ និងហរិញ្ញវត្ថុនៃសាកលវិទ្យាល័យ ន័រតុន ឆ្នាំទី២។ នាង
ជាកូនទី៦ក្នុងគ្រួសារ ក្នុងវ័យម្ភៃឆ្នាំស្ដើង តារាចម្រៀងស្រីរូបនេះ ប្រៀបដូចជា ផ្កាកំពុងរីកសាយ
ក្លិនក្រអូបពេញសាកលវិទ្យាល័យ និងក៏ជាតារាដែលរះចែងចាំងលើមហាសាគរសិល្បៈ។

ជំនួបជាមួយ LookingTODAY លោក សុខជំនោរ ដែលជាបងប្រុសដ៏ល្អម្នាក់ នឹងជាថ្នាក់ដឹកនាំមួយ
រូប ក្នុងផលិតកម្ម ភ្លេងរីខដ បាននិយាយថា លោកទទួលស្គាល់ថា វ៉ាន់នីឡា ហាក់មានប្រជាប្រិយ
ភាពគួរសម តែលោកមិនហ៊ានថា យ៉ាងណាទេ ព្រោះអាស្រ័យលើអ្នកគាំទ្រ មិនមែនលោកចេះតែ
និយាយទេ លោកបានសម្រិតសម្រាំងគុណភាព ក្នុងការផលិតចម្រៀង គ្រប់បទ មិនមែនតែវ៉ានីឡា
ម្នាក់ឯងទេ ។ សម្រាប់ការងារ ក្នុងក្រុមហ៊ុនវិញ នាងមានបទចម្រៀងជាបន្តបន្ទាប់ទៀត ក្នុងពេល
ឆាប់ៗនេះ ។

ចំណែកឯស្រីស្អាត វ៉ានីឡា វិញ បាននិយាយថា នាងស្រលាញ់សិល្បៈចម្រៀងខ្លាំងណាស់ នាង
ធ្លាប់បានចូលប្រឡង ក្នុងកម្មវិថីសិល្បៈតាមស្ថានីយជាច្រើន នាងមានទេពកោសល្យតាំងពីក្មេង
ម្ល៉េះតែនាងខ្វះឱកាសក្នុងកាប្រឡូកឲ្យបានពេញទំហឹង។ ទើបតែពេលផលិតកម្មភ្លេងរីខដ រើស
តារាចម្រៀង នាងក៏ដាក់ពាក្យចូលច្រៀងនឹងគេសាកមើល៍.. ធ្វើតេស្តសំឡេងជាច្រើនដង នាង
ក៏ក្លាយជាតារាចម្រៀង របស់ផលិតកម្មនេះតែម្ដង ។

វ៉ានីឡា សម្ដែងអារម្មណ៍ថា រំភើបណាស់ពេលបទចម្រៀងនាង ទទួលការគាំទ្រច្រើនបែបនេះ
ព្រោះនាងមិនរំពឹងថា អាចជោគជ័យដល់កម្រិតនេះទេ នាងនឹងខិតខំបន្តទៀត ដើម្បីបម្រើអា
រម្មណ៍ទស្សនិកជន ដែលគាំទ្ររូបនាង ។ នាងក៏សន្យាថា មិនឲ្យប៉ះពាល់ដល់ការសិក្សានោះដែរ
ព្រោះសិល្បៈនាងស្រលាញ់ តែការសិក្សាជាទុនមួយសម្រាប់ជីវិត មិនអាចខ្វះបាន ។ ចំណែកឯ
រឿងបេះដូងវិញ នាងនិយាយថា ទំនេរស្អាត ព្រោះចង់យកពេលសិក្សា និងប្រឡូកសិល្បៈឲ្យ
បានពេញទំហឹង៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: vanila entertainment singer khmer star