កូរ៉េខាងត្បូង៖ គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី២៥ ខែកញ្ញា នេះ ប្រទេសចិននៅតែបន្តនាំមុខគេ ក្នុងការទទួលបាន មេដាយច្រើនជាងគេនៅ Asian Games លើកទី១៧ ដោយទទួលបានចំនួន ១៣៦មេដាយហើយ ក្នុងនោះមាន មេដាយមាស ៧២, ប្រាក់ ៣៤ និង សំរិទ្ធ ៣០ ខណៈ ម្ចាស់ផ្ទះកូរ៉េខាងត្បូង ឈរនៅលំដាប់លេខ២ មាន ៨៤មេដាយ និង លេខ៣ ជប៉ុនមាន ៨៣ មេដាយ នេះបើយោងតាមតារាង លទ្ធផលផ្លូវការដែលចុះផ្សាយ លើគេហទំព័រ Asian Games។
សូមជម្រាបថា Asian Games មានរយៈ១៦ថ្ងៃចាប់ពីថ្ងៃទី១៩ កញ្ញា ដល់ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៤ ដែលប្រទេសចំនួន ៤៥ ចូលរួមប្រកួតក្នុង កូរ៉ខាងត្បូងធ្វើជាម្ចាស់ផ្ទះ។
ប្រទេសកម្ពុជា ក៏ដឹកនាំអត្តពលិកទៅចូលរួមប្រកួតកីឡា Asian Game 2014 នេះ ផងដែរ តែមិនទាន់ទទួលបាន មេដាយ១នៅឡើយនោះទេ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល