CamNews

កីឡា 

Steven Gerrard ផ្ដល់សំណាងឲ្យ Liverpool ២ គ្រាប់អាចយកឈ្នះដៃគូរ ក្នុងការប្រកួត FA CUP (មានវីដេអូ)

ព័ត៌មានកីឡា៖ ព្រឹតិ្ដការណ៍ប្រកួត ក្នុងរដូវកាល FA Cup ក្រុម Liverpool បានកាច់ផ្ដួលក្រុមម្ចាស់ផ្ទះ យ៉ាងសា​ហាវបំផុត ដោយកីឡាករ Steven Gerrard អាចរកពិន្ទុបាន ២ គ្រាប់ រហួតដល់នាទីបញ្ចប់។  

វត្ដមាន Steven Gerrard ក្នុងបេសកម្មក្រុម Liverpool ពេលនេាះ ជាការចាប់ផ្ដើមប្រកួតលើកទី ១ ហើយ​ក្រោយពីកីឡាករបានបែកធ្លាយដំណឹង ចង់ចាកចេញពីក្រុម ។ វាគឺជាការពិតណាស់ ដែលដំណឹងនេះ​លេចធ្លាយ​ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានសមាជិកក្នុងចង្កោម លីជ ជាមួយគ្នាចង់បានកីឡាករ ផងដែរ។​ ប៉ុន្ដែលទ្ធផលពេលនេះ​មិនទាន់មាន ដំណឹងអ្វីត្រូវ កើតឡើងបន្ដទៀតឡើយ ។ 

ដំណើការ​ប្រកួតក្រុម Liverpool ប៉ះជាមួយក្រុម Wimbledon ពិតជាធ្វើបានល្អច្រើនជាងរាល់ដង ដោយ​ហេតុ ​​​​កីឡាករ​​ Steven Gerrard អាចរកពិន្ទុបាន ១ គ្រាប់នាំមុខការប្រកួតនៅនាទីទី ១២ ហើយគ្រាប់​បន្ដ​​​នៅនាទីទី ៦២។ ប៉ុន្ដែចន្លោះពេលនៃការ បង្កើតពិន្ទុ របស់ Steven Gerrard កីឡាករ Adebayo Akinfenwa​ ខ្សែប្រយុទ្ធដ៏ខ្មៅខ្លឹមរបស់ Wimbledon ក៏ឆ្លៀតឱកាសក្ដាប់បាន ១ គ្រាប់ផងដែរ​នៅនាទីទី ៣៦ ដូច្នេះ​បង្ហាញ​លទ្ធផលការប្រកួត Livrepool ស៊ី Wimbledon ២ ទល់នឹង ១ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Wimbledon vs Liverpool