CamNews

សំណើច 

សំណើច រឿង៖ សប្បាយចិត្តណាស់

រឿងពិតមួយ​នៅ​ស្រុកសៀមរាប​ថាមានអ៊ំប្រុសម្នាក់​គាត់​អផ្សុកពេក​នៅម្នាក់ឯង ហើយ​ក្នុង​ភូមិរបស់
គាត់​នោះ មនុស្សម្នា​ទាំងឡាយ​ក៏ចេញ​ដើររកស៊ី​បាត់ៗ​អស់ពីភូមិ ហើយ​គាត់នោះ​ទំនងជា​ទើបនឹង​
មកនៅ​ថ្មី ។ ដោយអផ្សុកខ្លាំងពេក គាត់ក៏ចេញទៅអង្គុយលេងលើកៅអី ដែលគេដាក់អោយអង្គុយ
លេង ចុងភូមិក្រោមដផម ឈើមួយ ។ គាតមានកាន់សោមួយចង្កោមទៅដែរ ដែលមានបន្តោងកូន
កញ្ចែផ្លុំមួយជាមួយផង ។ នៅបោតៗនោះ មានព្រៃល្បោះគុម្ពោតដុបៗ ។ ដោយវាស្ងាត់ពេកអីចឹង
ទៅ គាត់នឹកថាបើមានគ្នាមកបានជាគ្នា មិនដឹងជាសម្បាយយ៉ាងណាទៅហ្ន កំពុងតែនឹកគិតក៏ឃើញ
កញ្ចែនៅនឹងចង្កោមកូនសោនោះ គាត់ក៏យកមកផ្លុំលេងកំដរភាពអផ្សុក ។



ច្រេចៗៗៗ!!! សំឡេងកញ្ចែដែលគាត់បានផ្លុំចេញមកលឺសូរទៅឆ្ងាយយ៉ាងវែង ។ រំពេចនោះស្រាប់តែមានមនុស្សម្នាចេញព្រោងព្រាតមកពីតាមដុបគុម្ពោតព្រៃ រត់ឈូឆរមកលាន់ទឹក
លាន់់ដីកាត់ទាំងគាត់ អង្គុយនោះ ។ គាត់ឃើញដូច្នេះគិតថា"យី ! កំពង់តែស្ងាត់ផងគ្រាន់តែផ្លុំ ម៉ាច្រេច មានគេមកអ៊ូអរបានដូចចិត្តគ្រានបើអាកូនកញ្ចែនេះ!" មនុស្សទាំងនោះមកតែមួយព្រូក៏បាត់ទៅអស់
ទៀត ។

ក្នុងមួយភ្លេតនោះគាត់នឹកថា យី! ស្ងាត់ទៀតហើយគិតផ្លុំទៀតសិន គាត់ផ្លុំម៉ាច្រេចទៀត តែផ្លុំលើក
នេះមិនឃើញមាន គេចេញមកទៀតសោះ គាតថែមពីរច្រេចទៀតក៏មិនជឃើញ មានបីច្រេច នួន
ច្រេច ប្រាំច្រេច ក៏មិនឃើញអ្នកណាគេចេញមកឡើយុំ បានអីនឹងមក ការពិគេទាំងនោះ គឺជាពួក
លួចលេងល្បែងស៊ីសងក្នុងដុបព្រែ ដល់លឺ សូរកញ្ចែអ៊ំផ្លុំលេងគិតស្មានថាជាសាំំឡេងកញ្ចែតម្រួត
ថៃក៏ផាសក្រញាំចេញមក រត់ប្រាសអាយ៉ូសចូលភូមិចូលផ្ទះស្ងាត់បាត់អស់ ឯលោកថានោះពឹតតែ
ពីផ្លុំបន្ថែម ន្អាលនឹងបានឃើញគេចេញមកទៀត...មិនដឹងរឿងតាគាត់ផ្លុំឡើងកើតករឡទែន៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke