CamNews

កីឡាអន្តរជាតិ 

Lionel Messi ​ទទួល​បានការ​សរសើរ​ជា​ខ្លាំង​ពី​មិត្ដ​រួម​ក្រុម

ព័ត៌មានកីឡា៖ ទិដ្ឋភាពដ៏អ៊ូអរក្នុងក្រុម Barcelona សម្រាប់លទ្ធិផលប្រកួត ២-០ ធ្វើឲ្យ​សមាជិក​មាន​សោមនស្ស​​​ជាខ្លាំងចំពោះមិត្ដភាពក្រុម ជាពិសេស Lionel Messi ដែល​ទទួល​បានការ​កោត​សរសើរ​ពីមិត្ដរួម​ក្រុមថា​ ពិត​ជាកីឡាករដែលល្អបំផុតក្នុងពិភពលោក ។​

កីឡាករវ័យ ២៧ ឆ្នាំជនជាតិ អាហ៊្សង់ទីន Lionel Messi បានជួយឲ្យមិត្ដរួមក្រុម Neymar បង្កើតពិន្ទុ ២ គ្រាប់​ផ្ទួនៗ​​ក្នុងជំនួបមិត្ដិភាព La Liga កាលពីថ្ងៃសៅរ៍ ។​ សម្រាប់ក្ដិរីករាយមួយនេះ Neymar វ័យ ២២ ឆ្នាំ​បាន​និយាយ​ថា​Lionel Messi គឺជាកីឡាករដែលល្អបំផុតសម្រាប់រួបគាត់ ហើយគាត់និងខិតខំបង្កើតលទ្ធិផល​ល្អៗ​ជា​ច្រើន​​ជាមួយ​នឹងតារាម្នាក់នេះ។​ ទាំងសកម្មភាពកន្លងមកជាមួយក្រុម Lionel Messi ពិតជាសម្ដែងបានល្អ​ ជា​ពិសេស​​ក្នុងស្ថា​ន​ភាព​ប្រយុទ្ធរបស់ក្រុមដែលកំពុងតែវាយសម្រុកទៅលើដៃគូរ ដែលអាចធ្វើឲ្យ Neymar មានឱកាស់បង្កើតពិន្ទុ សម្រាប់​ Barca ។​





ប្រែសម្រូលដោយ៖ អឿ អ៊ុយ
ប្រភព៖​ ប៊ីប៊ីស៊ី 

 


Tags: Sport News Neymar Lionel Messi