ភ្នំពេញ៖ អតីតពិធីការិនីរូបស្រស់សិចស៊ី ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន កញ្ញា ឯក សុជាតា ហៅ សាសា ក្រោយពី បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរស ជនជាតិបរទេស២នាក់ រងរបួសធ្ងន់ស្រាលរួចមក គេឃើញមហាជន ជាច្រើន បានធ្វើការចោទប្រកាន់ថា តារារូបនេះជាអ្នកបង្កគ្រោះថ្នាក់ ហើយគេចវេសមិនទទួលខុសត្រូវ។ បន្ទាប់ពីមាន ការរិះគន់នេះ ភ្លាមៗម្ចាស់សាម៉ីខ្លួនរូបនេះ ក៏បានប្រញាប់ប្រញាល់ ចេញមុខបកស្រាយ តាមរយៈឃ្លីបវីដេអូ ដើម្បីរៀបបរាប់ ពីមូលហេតុ ដើម្បីសរបញ្ជាក់ ឲ្យឃើញពីការពិត ។
ក្រោយពីអតីតពិធីការិនី រូបស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា សាសា បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១២និង១០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែឧសភា ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ៤៧៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមនរួច គេឃើញតារារូបនេះ បានចរចាជាមួយភាគីម្ខាងទៀតត្រូវរ៉ូវគ្នា ដោយនាងយល់ព្រមសងរាល់ការខូចខាត របស់ជនបរទេសនោះ ។ ប៉ុន្តែបើទោះជារឿងនោះ ត្រូវបញ្ចប់ក៏ដោយ តែសម្រាប់ទស្សនៈរបស់មហាជន នៅតែគិតថាកំហុសគ្រប់យ៉ាង ដែលកើតឡើង គឺជាកំហុសរបស់នាងទាំងស្រុង ដែលបើកបរមិនមានការប្រុងប្រយ័ត្ន រហូតបង្កគ្រោះថ្នាក់ ដល់អ្នកបើកម៉ូតូ ដែលជាជនបរទេសនោះ ថែមទៀតផង ។
តាមរយៈឃ្លីបវីដេអូមួយ របស់តារាស្រី នាង សាសា ដែលបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook មានរយៈពេលជាង១នាទីនោះ នាងបានបកស្រាយ រឿងរ៉ាវគ្រប់យ៉ាង ដែលកើតឡើង នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែឧសភា ដើម្បីជម្រះមន្ទិលមហាជន និងការពាររបស់ខ្លួននាង ៕
kh hot news ...
Posted by KH Hot News on Sunday, May 17, 2015
...
Posted by Heng Ly Som on Saturday, May 16, 2015
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល