CamNews

សំណើច 

សំណើច រឿង៖ ដូរមុខសង្សាររាល់ព្រឹក

លោក វី​ល្លៀម បាន​ទៅ​ឥណ្ឌា ២-៣​ខែ ធ្វើ​អោយ​ពុកមាត់ ពុកចង្ការ​របស់​គាត់​ដុះ​វែង ។ បន្ទាប់​មក គាត់​បាន​ត្រឡប់​មក​អង់គ្លេស​វិញ ហើយ​គាត់​និង​ប្រ​ព​ន្ឋ​កាត់​ទៅ​កម្សាន្ត និង​ឈប់​សម្រាក​នៅ​ក្នុង​សណ្ឋាគារ​មួយ ក្បែរ​មាត់សមុទ្រ ។​
នា​១​ថ្ងៃ​ក្រោយមក ប្រ​ព​ន្ឋ​គាត់​និយាយ​ទៅ​កាន់​គាត់​ថា​"អូន​មិន​ចូល​ចិត្ត​ពុកចង្កា​របង​ឯង​ ទេ"។ គាត់​បាន​កោរពុកចង្ការ ចេញ​យ៉ាង​ស្អាត ប៉ុន្តែ​គាត់​មិន​បាន​កោរ​ពុកមាត់​ចេញ​ទេ ។​


នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ គាត់​និយាយ​ប្រាប់​ខ្លួនឯង​ថា​"ឥឡូវនេះ ខ្ញុំ​ស្អប់​ពុកមាត់​ខ្លួនឯង​ហើយ"។ គាត់​ក៏​បាន​កោរ​វា​ចេញ​ដែរ ។​
បន្ទាប់​មក គាត់ និង​ប្រ​ព​ន្ឋ​គាត់​បាន​ចុះ​ទៅ​ជាន់​ក្រោម ដើម្បី​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ហើយ​មនុស្ស​ទាំងអស់ នៅ​អង្គុយ​តុ​ផ្សេងៗ​ទៀត ចោល​ភ្នែក​សម្លឹង​មើល​ពួក​គាត់ និង​ចាប់ផ្តើម​និយាយ​ខ្សឹបខ្សៀវ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ។​អ្នក​រាល់គ្នា​និយាយ​ថា​"ស្ត្រី​នោះ តែង​មក​ញ៉ាំ​អាហារ ពេល​ព្រឹក​ជាមួយ​បុរស​ប្លែក​មុខ​រៀង​រាល់​ព្រឹក"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke