ថ្ងៃមួយបុរសម្នាក់ ដោយមានធុរៈចាំបាច់ត្រូវដើរតែឯងនៅក្នុងព្រៃដ៏ជ្រៅ មួយកណ្តាលយប់។
គាត់មានចិត្តខ្លាចខ្មោចជាខ្លាំងណាស់ រំពេចនោះគាត់បានជួបបុរសម្នាក់កំពុងដើពីមុខគាត់
យឺតៗ។
ពេលនោះ គាត់មានអារម្មណ៍រីករាយជាខ្លាំង ព្រោះគាត់គិតថា មានមនុស្សរួមដំណើរជាមួយ
គាត់ វាមិនសូវខ្លាចខ្មោច។ ដោយសារការខ្លាចខ្មោចពេក គាត់ដើរយ៉ាងលឿន ប៉ុន្តែបុរស
ចំឡែកម្នាក់នោះ មិនបានធ្វើដូចគាត់ឡើយ គាត់ដើរយឺតៗ ឃើញដូច្នេះគាត់ក៏សួរទៅបុរស
នោះថា"ហេតុអ្វី បានជាអ្នកឯងដើរយឺតម្ល៉េះ ឯងមិនខ្លាចខ្មោចទេឬ? "បុរសចំឡែកឆ្លើយតប
"បាទ! ខ្ញុំក៏ខ្លាចដូចលោកអញ្ចឹងដែរ កាលខ្ញុំនៅរស់!"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke