CamNews

តារា 

អ្នកគាំទ្រ EXO បញ្ចេញឬកពារ មិនសមរម្យ ដាក់សមាជិក SNSD ដោយគ្រាន់តែ ពួកគេរាំ ជាមួយគ្នា ស្និតស្នាល

កាលពីយប់ មិ្សលមិញនេះ មានកម្មវិធី ធំមួយរបស់ ទូរទស្សន៍ កូរ៉េដែល មានឈ្មោះថា SBS Gayo Dejun ។ សមាជិក ៣ នាក់របស់ EXO ក៏មានការ សំដែងពិសេស មួយជាមួយ សមាជិក ៣ នាក់ របស់ SNSD ផងដែរ ។

EXO fans cursing and Tifffany Taeyeon (SNSD) 2

គ្រាន់តែ បញ្ចប់ការ សំដែងបាន បន្តិចទៅ Taeyoen ក៏បាន បង្ហោះរូប មួយសន្លឹក ដែលនិយាយថា ដៃគូរសំដែង(EXO) របស់នាង គឺពិតជា សង្ហាហើយ គួរអោយ ស្រឡាញ់ទៀត ។ មិនយូរប៉ុន្មាន រូប នោះក៏ ទាក់ទាញការ ចាប់អារម្មណ៍ យ៉ាងច្រើន ដែលធ្វើអោយ មាន​ Comment រហូតដល់ទៅ ជាង ៤០០០ Comments ។ ទោះជា យ៉ាងណាក្តី ក្រៅពីការ សរសើរនោះ ក៏មានការ ខឹងសម្បារ មិនពេញ ចិត្ត និងការសំដែង របស់ពួកនាង ជាមួយនិង EXO ផងដែរ ។ ដោយអ្នកគាំទ្រ របស់ ក្រុម EXO បាន មក Comments មិនពេញចិត្ត ថាហេតុអ្វី ពួកនាង រាំជាមួយ EXO របស់ពួកគេ ហើយហេតុអ្វី បានជា Tiffany រាំកៀកកើយ ជាមួយនិង Tao ម៉្លេះពួកគេ ពិតជាខឹង ខ្លាំងណាស់ ។

EXO fans cursing and Tifffany Taeyeon (SNSD) 3

ពាក្យសំដី ខាងលើ គ្រាន់តែជា ចំណុចមួយ ដែលយើងបាន លើកយក ឡើងមកនិយាយ ប៉ុណ្ណោះ នៅមាន Comments ជាច្រើនទៀត ដែលអ្នក គាំទ្រក្រុម EXO បញ្ចេញ ឬកពារមិន សមរម្យ ។ ទស្សនិកជន បានវាយ តំលៃថា អ្នកគាំទ្រ ក្រុម EXO ពិតជានៅ ក្មេងៗហើយ មិនចេះ ពិចារណា អោយបាន ម៉ត់ចត់មែន នេះគ្រាន់តែ ជាការសំដែង ប៉ុណ្ណោះ ៕

EXO fans cursing and Tifffany Taeyeon (SNSD) 10

EXO fans cursing and Tifffany Taeyeon (SNSD) 11

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: kpop idol star singer group band exo snsd