Justin Bieber ឥលូវនេះ បានជាប់ឈ្មោះ ក្លាយជាក្មេង ញៀនថ្នាំពេញលេញ ហើយដោយគ្រប់ពេល គេបានរក និងប្រទះឃើញ តារាចំរៀង វ័យក្មេងនេះ ជក់កញ្ឆារ ជាញឹកញាប់ ។ ឥលូវនេះ យើងបាន ដំណឹងមកថា តារាចំរៀង វ័យក្មេងម្នាក់នេះ បានផ្តូរទីតាំង ទៅរស់នៅរដ្ឋ Atlanta ម្តងហើយ ។
យើងមិនដឹងថា Justin Bieber អត់ដឹងអំពីច្បាប់ ទំលាប់ឬ ទោសយ៉ាងតឹងរឹង នៅរដ្ឋ Atlanta ឬយ៉ាង ណាទេតែ វាពិតជា ប្រថុយប្រថាន ណាស់សំរាប់អ្នក ដែលចូលចិត្តប្រើប្រាស់ គ្រឿងញៀនហើយ ទៅរស់នៅ រដ្ឋ Atlanta ។ រដ្ឋ Atlanta មានច្បាប់តឹងរឹង និងធ្ងន់ណាស់ ចំពោះគ្រឿងញៀន ហើយ ភាគច្រើនទោស ដែលទាក់ទង និងគ្រឿងញៀន គឺសុទ្ធតែត្រូវ ជាប់គុក ។
នៅផ្ទះចាស់ របស់ Justin Bieber រដ្ឋ Carlifornia កញ្ឆារដែល មានទំងន់មិនលើសពី ២៨,៥ ក្រាមទេ នោះមានទោស ស្រាលដូចផាក ពិន័យចរាចរ អញ្ចឹង តែបើលើសពីនេះ អាចជាប់គុកដល់ ៦ ខែ ។ មិនត្រឹមតែ ប៉ុណ្ណោះ គេអាចគេចផុត ពីទោសដោយ ការបញ្ជាក់សុខភាព ផ្សេងៗនៅ Carlifornia តែ បើមកដល់ Atlanta, Georgia វិញគឺ គ្មានអ្វីដែល អាចលើកលែងទោស ឬជាប់គុក ក្រោមមួយឆ្នាំទេ។
នៅ Georgia សូម្បីតែ គ្រឿងញៀន លាយដែល គេហៅថា Sizzrup តែបន្តិច អាចជាប់ទោសដល់ ១៥ ឆ្នាំ ។ ម្យ៉ាងវិញទៀត នៅ Atlanta, Georgia មិនសូវមានក្លឹប អោយចូលលេងឡើយ ។
តើ Justin Bieber គិតយ៉ាងម៉េច បានជាប្តូរផ្ទះ ទៅនៅឯរដ្ឋ Atlanta វិញ? តើគេចង់ ផ្តាច់គ្រឿងញៀន ឬក៏ចង់ ធ្វើអ្វីដែល គ្រោះថ្នាក់តាមបែប ក្មេងទំនើង ?
ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz