ភ្នំពេញ៖ បន្ទាប់ពីបានឈានជើងចូល ក្នុងផលិតកម្មរស្មី ហង្សមាស ជិតមួយឆ្នាំមក តារាចម្រៀង
សុខ សីឡាលីន អាចលោតបានត្រឹមតែ បំបែកភាពស្ងប់ស្ងាត់ប៉ុណ្ណោះ។ មិនទាន់អាចល្បីល្បាញ
ខ្លាំង ដូចតារាចម្រៀងដទៃ ដែលស្ថិតក្នុងផលិតកម្មបាននៅឡើយទេ ខណៈដែលតារាចម្រៀងដទៃ
ក្រៅផលិតកម្ម ក៏កំពុងតែប្រកួតប្រជែងខ្លាំងដែរ ។ បទមេៗរបស់នាង បែរជាក្លាយជាបទតូចតាច
ពេលចេញលក់ជា វីស៊ីឌី ខុសពីតារាចម្រៀងដទៃ ដែលបទមេៗរបស់ពួកគេ សុទ្ធតែបានឡើង
ក្របមុខ ។
តារាចម្រៀងរងរនាំងស្នេហ៍ពីម្ដាយ អស់រយៈពេលជាច្រើនឆ្នាំ សុខ សីឡាលីន បានព្យាយាមបង្កើន
សមត្ថភាពខ្លួនទ្វេរដង ទាំងការតុបតែងខ្លួន ស្ទីលច្រៀង និងសម្ដែង តែបែរជាហុចផលមកវិញ តិច
តួចបំផុត ខណៈដែលនាងខ្វះការលើកស្ទួយបន្ថែម ពីសំណាក់ ផលិតកម្ម ដែលពិបាកយោងឲ្យឡើង
ខ្ពស់ដូចគេ ទោះជានាងជាមនុស្សម្នាក់ មានសមត្ថភាពខ្លាំងមិនធម្មតាក៏ដោយ។
មិនត្រឹមតែការងារមិនសូវរលូនទេ សូម្បីតែស្នេហានាង ក៏នៅតែតឹងទ្រូងផ្អេសៗចង់ដាច់ខ្យល់ម្ដងៗ
ខណៈដែលអ្នកម្ដាយជាទីស្រឡាញ់ នៅតែប្រឆាំងដាច់ខាត មិនព្រមទទួលស្គាល់ចំណងស្នេហ៍
របស់នាង ដែលខំសាងទាំងត្រដាបត្រដួសជាច្រើនឆ្នាំឡើយ ទោះជានាងស្រឡាញ់គ្នាស្ទើរតែចង់
លេបទៅហើយក្ដីក៏វាសនាហាក់ពុំព្រមឲ្យនាងជួបគ្នាឡើយ ។ សុខ សីឡាលីន បានដាក់រូបប្រូហ្វាល់
(Profile) ក្នុងហ្វេសប៊ុក របស់នាងជាគូស្នេហ៍ ហាក់បង្ហាញថា នាងស្រឡាញ់គ្នាខ្លាំងណាស់។
ប្រភពមួយបានបង្ហើបថា សុខ សីឡាលីន រាល់ថ្ងៃនេះ ពិបាកចិត្តជាងអ្វីទៅទៀត ព្រោះណាមួយ
ស្នេហ៍មិនសមបំណង ណាមួយអាជីពចម្រៀង មិនសូវជារលូន ។ រំឭកកាលពីព្រះបរមរតនៈកោដ្ឋ
មិនទាន់សោយទិវង្គត នាងបានច្រៀងថ្វាយ តែពេលនេះការងារស្ងប់ស្ងាត់ច្រើនណាស់។ សូម្បីការ
ងារក្នុងក្រសួងទេសចរណ៍ក៏រយាលដែរ ពិតជាយីអ៊ុនដាក់ អារក្សជាន់មែន..! ។
ប្រភពដដែល បានបន្តទៀតថា មិនបាច់មើលអីច្រើនពេកទេ មើលតែហ្វេសប៊ុកគ្នាទៅដឹងហើយ
ផុស(Post) អីលើកណា ក៏ពិបាកចិត្តដែរ...! ។
ប៉ុន្តែថ្មីនេះ សុខ សីឡាលីន បាននាំគូស្នេហ៍ទៅលម្ហែកាយ នាទីក្រុងមាត់សមុទ្រ យ៉ាងត្រជាក់ចិត្ត
នៅខេត្តព្រះសីហនុ ដែលនាងបានបង្ហាញជាថ្មី នៅអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត ព្រោះបាន
លម្ហែជាមួយ សង្សារសំណព្វចិត្ត ។ តែពុំវត្តមានម្ដាយនាងទៅមួយនាងឡើយ មានតែក្រុមតន្ត្រីចចក
សមុទ្រប៉ុណ្ណោះ ។
សម្រាប់ហេតុផល នៃដំណើរកំសាន្តនេះវិញ គ្មានអ្វីក្រៅពីបន្ធូរអារម្មណ៍តានតឹង និងបង្កើនចំណង
ស្នេហ៍ឲ្យផ្អែមល្ហែមទ្វេរដងឡើយ ។ ប៉ុន្តែ សុខ សីឡាលីន មិនបានបង្ហោះរូបស្រើបស្រាល ដូចតារា
មួយចំនួនដែលចូលចិត្ត ព្រលែងសាច់លើឆ្នេរសាច់ទេ ។ តែហាក់ជាចេតនាមួយ ផ្គើននឹងម្ដាយរបស់
នាង ដែលតែងតែរារាំងចំណងស្នេហ៍ដាច់ខាតមួយនេះ ជាយូរមកហើយ ។
សូមបញ្ជាក់ថា សុខ សីឡាលីន បានបង្កាត់ភ្លើងស្នេហ៍ ជាមួយអ្នកតន្រ្តីករល្បីឈ្មោះយូរឆ្នាំ គឺលោក
អ៊ុក មិនណារិទ្ធ ជាប្រធានក្រុម ក្នុងក្រុមតន្រ្តីចចកសមុទ្រ អស់រយៈពេលជិត១០មកហើយ។ ប៉ុន្តែ
ចំណងស្នេហ៍បែបចាស់ចិត្តចាស់គំនិតមួយនេះ ត្រូវខាន់ចែកដាច់ និងជាប់បម្រាមព្រោះតែម្ដាយរបស់
នាង មិនឲ្យទាក់ទងគ្នា ហាក់មិនបានអាណិតដល់ចិត្តកូនស្រីអ្វីបន្តិចសោះឡើយ។ តែទោះជាយ៉ាង
ណារនាំងវណ្ណៈមួយនេះ ហាក់កំពុងតែត្រូវបាន ពុះបំបែកជាបំណែកៗបន្តិចម្ដងៗតាមរយៈអំណាច
នៃចិត្តស្មោះរបស់អ្នកទាំងពីរ ដែលមិនអាចកាត់ផ្ដាច់ចំណងស្នេហ៍ឆេះងំ ក្នុងក្រអៅបេះដូង របស់អ្នក
ទាំងពីរបានឡើយ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល