CamNews

តារា 

ផាន វីរ៉ាទី ត្រូវគេទម្លាយថា ធ្វើជាពិធីការិនីនៅ ហង្សមាស តែមកសំងំ ច្រៀងឲ្យ ថោន

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ស្រស់ស្អាត ប្រចាំក្រុម YuKata កញ្ញា ផាន វីរ៉ាទី ហាក់មិនសូវមានទស្សនិកជនស្គាល់ច្រើនឡើយ ព្រោះនាង ជាតារា ទើបរះថ្មី ប៉ុន្តែបានបង្ហាញមុខ ទៅទូរទស្សន៍ហង្សមាស ក្នុងកម្មវិធីប្រគំតន្ត្រីធំៗ រួមមានការប្រគំតន្ត្រីក្នុងបុណ្យអ៊ុំទូក កន្លងមក រួមទាំងជាពិធីការិនី ក្នុងកម្មវិធីតន្ត្រីលើទឹក ។ ពិសេសចុងក្រោយនេះ គឺការប្រគំតន្ត្រីឆ្លងឆ្នាំ របស់ស្រាបៀរកម្ពុជា ដែលផ្សាយចេញពីទូរទស្សន៍ ហង្សមាសផ្ទាល់តែម្ដង ។

ស្រីស្រស់សម្ផស្សឆើត ផាន វីរ៉ាទី មិនត្រឹមតែមានរូបសម្រស់ ស្រស់ស្អាត និងក្មេងវ័យប៉ុណ្ណោះទេ តែទឹកដមសំឡេងក្នុងការនិយាយស្ដី ពិតជាមិន ធម្មតាឡើយ ព្រោះមិនមែនសុខៗ ហង្សមាស រើសមកឲ្យឡើងប៉ុស្ដិ៍ផ្ដេសផ្ដាសឡើយ ព្រោះទូរទស្សន៍ ត្រូវការតែមានសមត្ថភាពអស្ចារ្យ និង សម្រស់ឡូយឆាយ ។

ដោយសារកញ្ញា ផាន វីរ៉ាទី មិនត្រឹមតែមានសំឡេង ក្នុងការនិយាយល្អ សំឡេងក្នុងការច្រៀងក៏ពីរោះមិនធម្មតា នាងត្រូវបានប្រភព ជិតស្និទ្ធ និយាយថា កំពុងតែរៀបចំចេញបទចម្រៀង ក្នុងផលិតកម្ម ថោន ដែលជាផលិតកម្មមួយធំក្នុងប្រទេសកម្ពុជា ដែលសម្បូរទាំងធនធានមនុស្ស និងថវិកា ។ តារាចម្រៀងក្នុងផលិតកម្មនេះ មួយដួងណាក៏ល្បីដែរ គ្រាន់តែល្បីខ្លាំងឬតិច តាមសមត្ថភាពខ្លួន ។ បទចម្រៀងនាង មានទាំងបទ ញាក់នឹងស្លូ ដែលកំពុងតែត្រៀមចេញក្នុងរយៈឆាប់ៗនេះ។

ទោះបីជាយ៉ាង កញ្ញា ផាន វីរ៉ាទី ហាក់កំពុងតែប្រទាញប្រទង់គ្នា ព្រោះហង្សមាស និងថោន មិនស៊ីខ្សែគ្នាឡើយ ព្រោះថោន មិនព្រមឲ្យតារា ចម្រៀងខ្លួន ឡើងប៉ុស្តិ៍ទូរទស្សន៍មួយនេះ ដាច់ខាត ព្រោះជាគូប្រជែងស៊ីសាច់ហូតឈាម ។ ពេលឡើងទូរទស្សន៍នេះហើយ តារាចម្រៀងថោន ត្រូវអរគុណ ហង្សមាស មានន័យថា អរគុណផលិតកម្មដូចគ្នា ទើបមិនអនុញ្ញាតិឲ្យឡើង។

ទាល់តែម្ចាស់ផលិតផល ទាមទារខ្លាំង ទើបតារាចម្រៀងថោន ឡើង ហង្សមាសបាន ។ តែខាងហង្សមាស មិនថាអីទេព្រោះជាទូរទស្សន៍មួយ មិនប្រកាន់បក្សពួកឡើយ ។ កញ្ញា ផាន ទីរ៉ាទី មិនទាន់អាចសុំការបំភ្លឺបានទេ ថា នាងរើសយកមួយណា រវាងថោន និងហង្សមាស ព្រោះនាងមានសមត្ថភាពល្អទាំងព្រម ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh